ព័ត៍មានទាន់​ហេតុការណ៏
Search

បាន មុន្នី​ល័​ក្ខ និង ប៉ែន ចំ​រ៉ុង ធ្វើ​ឲ្យ​កក្រើក​ទាំង​ព្រឹក​នៅ​សែន​សុខ

ភ្នំពេញ​ ៖ ​តារាចម្រៀង​ស្រី​សំឡេង​ស្រទន់​មាន​មន្ត​ស្នេហ៍​កញ្ញា បាន មុន្នី​ល័​ក្ខ និង​ពិធីករ​ប្រុស​ល្បីឈ្មោះ​លោក ប៉ែន ចំ​រ៉ុង បានបង្ហាញ​វត្តមាន​ព្រម​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​០៥​ ខែតុលា​ ឆ្នាំ​២០១៩​ និង​បាន​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជាមួយ​ការ​ច្រៀង​រាំ​ក្រោម​ក្រសែភ្នែក​របស់​មហាជន​យ៉ាងច្រើន​កុះករ​ដែលជា​ភ្ញៀវកិត្តិយស​ ធ្វើ​ឲ្យ​កក្រើក​តំបន់​សែន​សុខ​។​

នៅក្នុង​ឱកាស​នោះ​ដែល​តារាចម្រៀង​ស្រី​ចង្កា​ស្រួច​ទឹកដម​សំឡេង​បែប​មនោសញ្ចេតនា​កញ្ញា បាន មុន្នី​ល័​ក្ខ ក្រៅតែពី​បង្ហាញ​អារម្មណ៍​អបអរ​ នាង​ក៏បាន​ជ្រើស​រើស​យក​នូវ​ចម្រៀង​យ៉ាង​ពីរោះៗ​ចំនួន​៣​បទ​ភ្ជាប់​ជាមួយ​ក្រុម​រាំ​របស់​ខ្លួន​ឡើង​ច្រៀង​-​រាំ​នៅលើ​ឆាក​តន្ត្រី​ជា​ការ​ផ្តល់​ភាព​សប្បាយ​រីករាយ​និង​កំដរ​អារម្មណ៍​ជូន​ភ្ញៀវ​ដែល​បាន​ចូលរួម​។​ ចំណែកឯ​លោក ប៉ែន ចំ​រ៉ុង ក៏បានចូល​ខ្លួន​ធ្វើជា​ពិធីករ​ពោរពេញ​ទៅដោយ​វោហារ​ស័ព្ទ​និង​ការកំប្លុកកំប្លែង​ផងដែរ។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អ្នក​ទាំងពីរ​ គឺ​ការបង្ហាញ​វត្តមាន​ច្រៀង​- រាំ​របស់​អតីត​បេក្ខភាព​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភព​TheVoiceCambodia​រដូវ​កាល​ទី​១​កញ្ញា​បាន មុន្នី​ល័​ក្ខ​និង​លោក ប៉ែន ចំ​រ៉ុង​នេះ​បាន​ធ្វើឡើង​ព្រម​គ្នា​ដើម្បី​ចូលរួម​គាំទ្រ​ឱកាស​នៃ​ការ​បើក​សម្ពោធ​ប្រេងម៉ាស៊ីន​ម៉ាក​GulfOil​ស្ថិតនៅ​យានដ្ឋាន Gulf Express តាម​បណ្ដោយ​ផ្លូវ​សែន​សុខ​ក្នុង​ខណ្ឌ​សែន​សុខ។

បន្ទាប់ពី​ការ​ច្រៀង​-​រាំ​បង្ក​ការសប្បាយរីករាយ​លោក សំរិត សុភ័ក្ត្រ តំណាង​ចែកចាយ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​ ប្រេងម៉ាស៊ីន​ម៉ាក​Gulf Oil​ត្រូវបាន​បង្កើតឡើង​មាន​រយៈពេល​ជាង​១០០​ឆ្នាំ​មកហើយ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩០១​ដែលមាន​ប្រភព​មកពី​សហរដ្ឋអាមេរិក​។​ចាប់តាំងពី​ការបង្កើតឡើង​គឺ​ផលិតផល​មួយ​នេះ ​មានការ​ទទួលស្គាល់​ដ៏​ច្រើន​លើសលប់​ហួស​ពី​ការរំពឹងទុក​ដែលជា​ហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​មានការ​ពង្រីក​ខ្លួន​តាម​តំបន់​នានា​ក្នុង​សហរដ្ឋអាមេរិក​និង​ក្រៅប្រទេស មួយចំនួន​ដែលមាន​ដូចជា សហព័ន្ធ​អ៊ឺរ៉ុប ជប៉ុន ឥណ្ឌា អាស៊ីអាគ្នេយ៍​ជាដើម​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114