ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ៃ សុគន្ធ រិះគន់​លើ​ករណី​ផលិតករ​ខ្មែរ​ចម្លង​ស្នាដៃ​ភាពយន្ត​បរទេស ​រហូត​ត្រូវគេ​ប្រកាស​ប្តឹង​

ភ្នំពេញ ​៖​ តារាចម្រៀង​ លោក ម៉ៃ សុគន្ធ ខណៈពេលដែល​មានការ​រិះគន់​ និង​ភ្ញាក់ផ្អើល​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លើ​ករណី​ផលិតករ​ខ្មែរ​ចម្លង​ស្នាដៃ​ភាពយន្ត​រឿង​ភាគ ​ដែលមាន​ចំណង​ជើង​ថា ពិស​ស្នេហ៍ ចាក់​បញ្ចាំង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ​រហូត​មានការ​ចោទប្រកាន់ថា​ខ្មែរ​លួច​ចម្លង​ស្នាដៃ​របស់​រឿង​ភាគ​ថៃ Pidsawat មក​ថត​ឡើងវិញ​នោះ ​លោក ម៉ៃ សុគន្ធ បាន​ចេញ​មុខ​រិះគន់​ដោយ​មិន​សំចៃមាត់​ជុំវិញ​បញ្ហា​នេះ​។

គេ​ចាំ​បាន​ថា​ រឿងរ៉ាវ​ ​​​​នេះ​ បាន​កើតឡើង​ ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​ថៃ​ កាលពី​ថ្មីៗ​នេះ ​បាន​បង្ហោះ​រូបភាព​ដោយ​លើក​ប្រៀបធៀប​រវាង​រឿង​ភាគ​ថៃ​ និង​រឿង​ភាគ​ខ្មែរ​ពិស​ស្នេហ៍​ដែល​សម្តែង​ដោយ​ កញ្ញា ព្រះកាយ​ច័ន្ទ​, ទឹម រដ្ឋា និង​ លោក សូ ឆា​នី ថា​ មាន​ឈុត​ឆាក​ដូចគ្នា​បេះបិទ​ទៅ​នឹង​រឿង​ភាគ​ថៃ “Pidsawat” ដែល​សម្តែង​ដោយ Nune Woranut និង Pong Nawat​ផង​នោះ។

ដោយសារតែ​ករណីនេះ​ ទើប​តារា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បាន​លើកឡើងថា រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​មួ​យ​គគោក​មិន​នាំគ្នា​ថត​ឡើងវិញ​ទេ​ ទៅយក​រឿង​គេ​មក​ថត​។​ អនិច្ចា​ណាស់​អញ​អើយ​អញ​ ឬក៏​អ្នកនិពន្ធ​ស្រុក​យើង​លែង​ចេះ​និពន្ធ​ហើយ​ឬ​? ​តើ​ទូរទស្សន៍​ស្រុក​យើង​ខ្វះ​ធនធាន​មែន ​ចាំ​គេ​ដាំបាយ​ឆ្អិន​ចាំ​ស៊ី​មែន? ​អាសូរ​ថា​បាន​ដូច​គេ​ចុះ​ តែ​ធាតុពិត​មិនបាន​មួយ​ចំណិត​គេ​ទេ ​ឈប់​បាន​ឈប់​ទៅ​។​មហា​ទើស​ឥឡូវ ឈប់ កូ​ពី ហើយ​ណា។

ជា​មួយ​គ្នា​នេះ​ដែរ​ ក៏មាន​ទស្សនៈ​មួយ​​ចំនួន​ បាន​បង្ហាញ​ការ​គាំទ្រ​លើ​ការ​បញ្ចេញមតិ​របស់​រិះគន់​របស់​លោក​ម៉ៃ សុគន្ធ​ ស្របពេល​មានមតិ​មួយចំនួនទៀត​ បាន​ស្នើ​​ឲ្យ​ផលិតករ​ខ្មែរ​ ត្រូវតែ​កែប្រែ​គំនិត​នេះ​ឡើងវិញ​ បើ​មិន​ដូច្នេះ​ បរទេស​ នឹង​មើលងាយ ​ហើយ​មិន​ឲ្យ​តម្លៃ​លើ​វិស័យ​សិល្បៈ​ខ្មែរ​នោះ​ឡើយ​។​

សូម​ជម្រាប​ថា ​បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​ត្រូវបាន​ចុះផ្សាយ​មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បន្ទាប់ពី​មាន​បញ្ហា​នេះ​ភ្លាមៗ​នោះ​ អ្នកដឹកនាំ​ក្នុង​រឿង​ថៃ​មួយ​នេះ​បាន​ត្រៀម​រៀបចំ​ឯកសារ​ប្ដឹង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ​របស់​ខ្មែរ​ផងដែរ ​ពាក់ព័ន្ធ​ករណីនេះ​ខាងលើនេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114