ព័ត៍មានទាន់​ហេតុការណ៏
Search

ជើងឯក​វិទ្យាល័យ នៅសល់ ៣​សប្តាហ៍​ទៀត បញ្ចប់​រដូវ​កាល​ទី​១​របស់ខ្លួន​

ការប្រកួត​ពានរង្វាន់​បាល់ទាត់​សិស្ស​វិទ្យាល័យ លើកទីមួយ ក្នុង​រាជធានី​ភ្នំពេញ ឆ្នាំ ២០១៩ បាន​ដំណើរការ​ឈានចូល​សប្តាហ៍​ទី ១៥​ហើយ ដោយ​ក្នុងនោះ ក្រុម​វិទ្យាល័យ​ចំនួន ២ កំពុង​ប្រជែង​គ្នា​ក្នុងការ​ដណ្តើមពាន​រង្វាន់ នៅ​ដំណាច់​រដូវ​កាល ដែល​គ្រោង​នឹង​បញ្ចប់​នា​ចុងខែ​តុលា ខាងមុខនេះ​។

គិត​ត្រឹម​១៤​សប្តាហ៍ ក្នុងការ​ប្រកួត​ចំនួន ៥៦​ប្រកួត របស់​ក្រុម​សរុប ៩​ក្រុម នាំ​ឲ្យ​ពួកគេ​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ខុសៗ​គ្នា​រួមមាន​៖ វិទ្យាល័យ ឫស្សី​កែវ ១៣​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ១ មាន ៣៦​ពិន្ទុ វិទ្យាល័យ ឥន្ទ្រ​ទេវី ១២​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ២ មាន ៣៤​ពិន្ទុ សាលារៀន វេ​ស្ទ​ឡា​ញន៍ ១២​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ៣ មាន ២១​ពិន្ទុ វិទ្យាល័យ ជា ស៊ីម សាមគ្គី ១៣​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ៤ មាន ១៩​ពិន្ទុ​។

ក្រៅពីនោះ​ផងដែរ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ១២​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ៥ មាន ១៨​ពិន្ទុ វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ១៣​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ៦ មាន ១៤​ពិន្ទុ វិទ្យាល័យ ច្បារអំពៅ ១៣​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ៧ មាន ១៣​ពិន្ទុ វិទ្យាល័យ បឹងត្របែក ១២​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ៨ មាន ១០​ពិន្ទុ និង វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ១២​ប្រកួត ស្ថិតនៅ​លេខ​រៀង​ទី ៩ មិនមាន​ពិន្ទុ​ទេ​។

ការប្រកួត​ដែល​នៅ​សេសសល់ គ្រប់គ្នា​ប្រាកដជា​តាមដាន​តែ ២​ក្រុម​ប៉ុណ្ណោះ គឺ វិទ្យាល័យឫស្សី​កែវ និង វិទ្យាល័យ ឥន្ទ្រ​ទេវី ខណៈដែល​ពួកគេ​នៅសល់​ការប្រកួត​ដែល​ត្រូវ​ប្រឈមមុខ​ដាក់គ្នា ម្តងទៀត​ក្នុង​ជុំ​ទី​ពីរ ដែល​នឹង​ប៉ះគ្នា​នៅ​ថ្ងៃ​បិទ​បញ្ចប់​រដូវ​កាល​។

គួរ​ឲ្យ​ដឹងថា សម្រាប់​ជ័យលាភី​ក្រុម​ជើងឯក នឹង​ទទួលបាន​ពានរង្វាន់ អម​ជាមួយ​ប្រាក់ ៦០​លាន​រៀល ក្រុម​ចំណាត់ថ្នាក់​លេខ ២ ទទួលបាន​ទឹកប្រាក់ ៤០​លាន​រៀល ក្រុម​ចំណាត់ថ្នាក់​លេខ ៣ ទទួលបាន​ទឹកប្រាក់ ២០​លាន​រៀល៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114