ព័ត៍មានទាន់​ហេតុការណ៏
Search

សំបុត្រ​ពិសេស​សម្រាប់​នារី​អ៊ីរ៉ង់ ៣៥០០​នាក់​លក់​អស់​គ្មាន​សល់ ពេល​អ៊ីរ៉ង់ ប៉ះ កម្ពុជា

សំបុត្រ​សរុប​ចំនួន ៣,៥០០​សន្លឹក ត្រូវបាន​លក់ដាច់​គ្មាន​សល់​ទៅ​ឲ្យ​ស្ត្រី​អ៊ីរ៉ង់​សម្រាប់​ការប្រកួត​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) សម្រាប់​ជំនួប​ទី​៣ ប្រចាំ​ពូ​ល C​។

ក្រុម​របស់ លោក Melli នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែតុលា នៅឯ​កីឡដ្ឋាន Azadi របស់ Tehran ដែលជា​កីឡដ្ឋាន​ដ៏​ធំ​មួយ និង​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ ១០​ម៉ឺន​នាក់ ហើយ​ស្ត្រី​អ៊ីរ៉ង់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ទស្សនា​ក្នុងការ​ប្រកួត​នេះ​ជា​លើកដំបូង​។

យោងតាម​សារព័ត៌មាន​របស់​អ៊ីរ៉ង់ សំបុត្រ​បាន​ដាក់លក់​តាមរយៈ​គេហទំព័រ Pin90.ir នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែតុលា ហើយ​សំបុត្រ​ចំនួន ៣,៥០០ ត្រូវបាន​លក់​ក្នុងពេល​តិចជាង​មួយ​ម៉ោង​ប៉ុណ្ណោះ​។ រូបថត​របស់​សំបុត្រ​បាន​រីក​រាលដាល​ពេញ​បណ្តាញ​សង្គម​ដោយ​ស្ត្រី​អ៊ីរ៉ង់​។

យ៉ាងណាមិញ អ្នកគាំទ្រ​នារី​បាន​ចូលរួម​ការប្រកួត​ជើង​ទី ២ នៃ​ពានរង្វាន់ AFC Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ ២០១៨ រវាង Persepolis និង Kashima Antlers កាលពី​ខែវិច្ឆិកា​។

ការអនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​នារី​ចូលរួម​ការប្រកួត​បាល់​ទាត់​នៅ​អ៊ីរ៉ង់​គឺ​ស្រប​ទៅ​នឹង​ជំហរ​របស់ FIFA ដោយ​លោក​ប្រធាន Gianni Infantino បាន​និយាយ​ថា ​ស្ថាប័ន​គ្រប់គ្រង​ពិភពលោក ​ត្រូវ​បាន​ធានា​អះអាង​ដោយ​អាជ្ញាធរ​អ៊ីរ៉ង់​ថា​ស្ត្រី​នឹង​អាច​មើល​ការប្រកួត​នៅ​កម្ពុជា​ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​។

ប្រកួត​នេះ ក៏​ត្រូវ​បាន​ទទួល​ការចាប់អារម្មណ៍ ដោយមាន​អតីត​កីឡាករ​ជម្រើស​ជាតិ ដែល​ជួយ​ឲ្យ​បារាំង​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក លោក Youri Djorkaeff នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) នឹង​បញ្ជូនទៅ​ទីក្រុង​តេ​អេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ ដើម្បី​ស​ង្កេត នឹង​ឲ្យ​ប្រាកដ​ថា​អ្នកគាំទ្រ​ស្ត្រី ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​រវាង​អ៊ីរ៉ង់ និង​កម្ពុជា រួមទាំង​អ្នកសារព័ត៌មាន​មកពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ផងដែរ​។

សូម​បញ្ជាក់​ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល​ខាងលើនេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក់​, ជម្រើស​កោះ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន​។

ជំនួប​ទី​៣​របស់ កម្ពុជា គឺ​ត្រូវ​ប៉ះ​ជាមួយ អ៊ីរ៉ង់ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ប្រទេស​អ៊ីរ៉ង់ មុននឹង​បន្ត​ទទួល​ជំនួប​ទី​៤ ជាមួយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី​១៥ ខែ​ដដែល ការប្រកួត​ទាំងនេះ​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ CBS ដែលមាន​ទូរទស្សន៍ CTN, MyTV និង CNC ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114