ព័ត៍មានទាន់​ហេតុការណ៏
Search

ពុ​យ វ​ណ្ណះ ជួប កូ​លាប ដាំ ឯ សេង ស្រឿ​ន ជួប ហ្វា​នី​មិត្ត ក្នុង​ជម្រុះ​ខ្សែក្រវាត់​Carabao នៅ​SEATV

ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Carabao រដូវ​កាល​ទី​១០ ទម្ងន់​៦៣,៥០០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​លើក​ទី​២ ក្នុង​ជម្រុះ​ក្នុង​ពូ​ល រវាង​អ្នក​ប្រដាល់​កម្ពុជា ពុ​យ វ​ណ្ណះ ក្លិប​ឃ្លាំងមឿង​កីឡា និង​អ្នក​ប្រដាល់​ថៃ​កូ​លាប ដាំ​(Kolab Dam) ហើយ​អ្នក​ប្រដាល់​កម្ពុជា សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​មានជ័យ​ខេត្ត​ស្វាយ​រៀង និង អ្នក​ប្រដាល់​ថៃ​ហ្វា នី​មិត្ត​(Far Nemith)។

សម្រាប់​ជំនួប​លើកដំបូង​រវាង ពុ​យ វ​ណ្ណះ និង កូ​លាប ដាំ នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក ព្រោះ​ពុ​យ វ​ណ្ណះ គេ​ទើបតែ​មានឈ្មោះ​បោះ​សំឡេង​ និង​ឡើង​ប្រកួត​ជាមួយ​ថៃ​បាន​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ វ​ណ្ណះ ប្រកួត​ជាមួយ​ថៃ​បាន​ប្រមាណ​៧​លើក​ប៉ុណ្ណោះ​ហើយ កូ​លាប ដាំ គេ​ជា​អ្នក​ប្រដាល់​ចាស់​ និង​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។

តែ​យ៉ាងណា​ពុ​យ វ​ណ្ណះ និង កូ​លាប ដាំ នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាន​មាឌ​ប្រហែល​គ្នា និង​កម្ពស់​ក៏​ប្រហាក់ប្រហែលគ្នា​ដែរ។ ​កូ​លាប ដាំ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​តែ​៩៩​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៨៤​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក។ ចំណែក​ពុ​យ វ​ណ្ណះ គេ​មាន​កំណត់ត្រា​ប្រកួត​៧២​លើក ឈ្នះ​៥៤​លើក ចាញ់​១៦​លើក និង​ស្មើ​០២​លើក។

ការជួបគ្នា​រវាង ពុ​យ វ​ណ្ណះ និង កូ​លាប ដាំ គូ​នេះ​ប្រហែលជា​ពិបាក​ទស្សន៍ទាយ​បន្តិច​ហើយ។ ត្បិត​ថា អ្នក​ប្រដាល់ កូ​លាប ដាំ ល្អ​និង​ខ្លាំង​ជាង​ពុ​យ វ​ណ្ណះ បើ​មើល​ការប្រកួត​របស់​ពួកគេ​លើក​មុន​នោះ ។

យ៉ាងណា​ពុ​យ វ​ណ្ណះ​ មួយរយៈ​ចុងក្រោយ​នេះ គេ​ក៏មាន​ការរីកចម្រើន​ដែរ ហើយ​របៀប​វាយ​របស់គេ ក៏​នៅតែ​ល្អ និង​នៅ​រហ័ស ហើយ​កម្លាំង​និង​ទឹកចិត្ត​របស់គេ​ក៏​ធំ​ដែរ។​ ដូច្នេះ មិនអាច​សន្និដ្ឋាន​មុន​ថា​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះទេ សម្រាប់​ការជួបគ្នា​រវាង​ពុ​យ វ​ណ្ណះ និង​កូ​លាប ដាំ នេះ។ ចំពោះ​ការ​ជួបគ្នា​រវាង​សេង ស្រឿ​ន និង ហ្វា នី​មិត្ត វិញ ប្រហែលជា​មិន​ពិបាក ទស្សន៍ទាយ​ទេ។ ត្បិត​ថា សេង ស្រឿ​ន គេ​មាន​ផ្លែ​ល្អ​ជាង​ហ្វា នី​មិត្ត។​

សេង ស្រឿ​ន អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៨៩​លើក ឈ្នះ​៦៩​លើក ចាញ់​១៩​លើក និង​ស្មើ​០១​លើក ឯ ហ្វា នី​មិត្ត គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨០​លើក ដោយ​ក្នុង​នោះគេ​វាយ​ឈ្នះ​៦៤​លើក ចាញ់​១៦​លើក មិនដែល​ស្មើ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ទី​១ នេះ គេ​រំពឹងថា សេង ស្រឿ​ន នឹង​រកបាន​៣​ពិន្ទុ​មិន​ខាន ក្នុង​ការជួប ហ្វា នី​មិត្ត​នេះ ដោយសារ​សេង ស្រឿ​ន គេ​ធ្លាប់​វាយ​ឈ្នះ​ហ្វា នី​មិត្ត ដោយ​ពិន្ទុ​ម្តង​រួចហើយ​កាលពី​ជួបគ្នា​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​នេះ កាលពី​ថ្ងៃទី​០៥​ខែ​សីហា​ ឆ្នាំ​២០១៨​កន្លងមក។

ទោះជា​យ៉ាងណា ហ្វា នី​មិត្ត គេ​ក៏​ល្អ ​និង​ខ្លាំង​ដែរ។ ក្នុងការ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​លើកចុងក្រោយ​(១៤​កញ្ញា​២០១៩)​នោះ ហ្វា នី​មិត្ត បាន​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា​គ​ឡុង ឡា ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង អោយ​សន្លប់​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ​។ ហេតុនេះ សេង ស្រឿ​ន​ មិនអាច​មើលស្រាល​ហ្វា នី​មិត្ត បាន​ដូច​មុន​នោះទេ។ សេង ស្រឿ​ន ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ​(២៤​សីហា​២០១៩) បាន​វាយ​ចាញ់​ឆាង សឹក ក្នុង​ទឹក​ទី​២។

ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​១ រវាង​សេង ស្រឿ​ន និង ហ្វា នី​មិត្ត តើន​រណារ​កបាន​៣​ពិន្ទុ​នោះ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114