ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​៣នាក់ បានជា​បន្តបន្ទាប់ រួម​នឹង​ថ្នាំញៀន​មួយ​ចំនួន

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រុក ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ព្រម​ទាំង​បាន​ដកហូត​នូវ​វត្ថុតាង គឺ​ថ្នាំញៀន​មួយចំនួន​ផងដែរ ដោយ​ឆ្លងតាម​កាត​ឯកភាព​ពី ​លោក​ព្រះ​រាជ​អាជ្ញា នួន សាន ខណៈ​ដែល​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត​លើ​សកម្មភាព​ជាក់ស្តែង។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ និង​ការចាប់ខ្លួន បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០០និង០៥​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី៨ ខែ​តុលា ឆ្នាំ​២០១៩ ខណៈដែល​កម្លាំង​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ ភូមិប​វេ​ល​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង។

នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន២​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ​ ឈ្មោះ ម៉ៅ មឿត ហៅ ណ​យ ភេទ​ប្រុស អាយុ៣១​ឆ្នាំ និង​ ឈ្មោះ ហន វាសនា ភេទ​ប្រុស អាយុ២១​ឆ្នាំ ជន​ទាំង​២ រស់នៅ​ភូមិ​ព្រៃ​ខ្ពស់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ដោយ​សមត្ថកិច្ច បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន៦​កញ្ចប់ មាន​ទម្ងន់​០,៦៦​ក្រាម ទូរស័ព្ទ​ដៃ​១​គ្រឿង និង ម៉ូតូ​ចំនួន១គ្រឿង ផងដែរ។

យោងតាម​ចម្លើយសារភាព និង​ឆ្លងតាម​ការអនុញ្ញាត​ពី​ លោក​ព្រះរាជអាជ្ញា នួន សាន នៅ​វេលា​ម៉ោង១០ព្រឹក​ថ្ងៃ​ដដែល កម្លាំង​បាន​ឈានទៅ​ចាប់ខ្លួន​ជា​សង្ស័យ​ម្នាក់ទៀត​ឈ្មោះ ចែត ចិន្តា ភេទ​ប្រុស អាយុ២២ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ខ្ពស់ ឃុំ​ព្រៃ​ខ្ពស់ ដោយ​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក បន្ថែម​បាន​ចំនួន២៨កញ្ចប់​ទៀត​ ស្មើនឹង​ទម្ងន់៦,១២ក្រាម និង ទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង៣នាក់ រួម​ជាមួយនឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការនគរបាល ក្រុង​បាត់ដំបង រៀបចំ​បញ្ជូន​ទៅ​តុលាការ​ហើយ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114