ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា ​​​បញ្ជូន​កីឡាករ​៣​រូប ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្ដោង​អន្តរជាតិ​នៅ​ប្រទេស​ចិន

សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ​បាន​បញ្ជូន​កីឡាករ​៣​រូប ដែល​ដឹកនាំ​ដោយ​ លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស គ្រូបង្វឹក​ជម្រើសជាតិ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្ដោង​អន្តរជាតិ ASAF Asian Windsurfing Champion ships 2019​នៅ​ប្រទេស​ចិន។

កីឡាករ​ជម្រើស​ជាតិ​ទាំង​៣​រូបនេះ បច្ចុប្បន្នកំពុង​នៅ​ប្រទេស​ចិន​ស្រាប់ ក្រោយពី​ការ​ហ្វឹកហាត់​រយៈ​ពេល​០១​ខែ​កន្លង​មក លើ​វិញ្ញាសា​ទូក ក្តោង Windsurfing នេះ។

ព្រឹត្តិការណ៍​ខាង​លើក​នេះ បាន​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី០៥ ដល់​ថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​យ៉ាង​ជៀង ខេត្ត​ក្វាង​ទុង ប្រទេស​ចិន លើ៨​វិញ្ញាសា ​ដែលមាន​កីឡាករ​ប្រមាណ១៣០​រូប មកពី​០៤​ប្រទេស​ចូលរួម រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​ទូកក្តោង​ប្រទេស​ចិន និង​សហព័ន្ធ​កីឡា​ទូកក្តោង​អាស៊ី។

កីឡាករ​ទាំង០៣​រូប​របស់​កម្ពុជា​នោះ​គឺ កីឡា ករ សូត្រ មេសា ប្រកួត​លើ​វិញ្ញាសា Windsur fing RS:X Men កីឡាករ ប៉ាល់ សីលា ប្រកួត​លើ​វិញ្ញាសា Windsurfing Gilde Youth under 19Y និង​កីឡាករ កែវ ភា​រុណ ប្រកួត​លើ​វិញ្ញាសា Windsurfing Gilde Youth under 19Y។

ការប្រកួត​នេះ អាចជួយ​ឲ្យ​កីឡាករ​ទាំង០៣រូប បញ្ចេញ ​និង វាស់ស្ទុង​ពី​សមត្ថភាព​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ នឹង​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣០ នៅ​ប្រទេស​ហ្វីលីពីន ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខ វិច្ឆិកា ​ដល់​ថ្ងៃ​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114