ព័ត៍មានទាន់​ហេតុការណ៏
Search

Samsung ព្យាករ​ការធ្លាក់ចុះ​ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី​បួន​ជាប់​គ្នា

ក្រុមហ៊ុន​Samsung Electronics​បានលើកឡើង​កាលពី​ថ្ងៃ​អង្គា​រថា​ខ្លួន​រំពឹងថា​ប្រាក់ចំណេញ​លើ​អាជីវកម្ម​នឹងមាន​ការធ្លាក់ចុះ​ជាង​៥០%​ក្នុង​ត្រីមាស​ទី​៣​ដោយសារ​ទីផ្សារ​បន្ទះ​ឈី​ប​ពិភពលោក​នៅតែ​បន្ត​ធ្លាក់ចុះ​។​

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បានបញ្ជាក់​ថា​ប្រាក់ចំណេញ​លើ​អាជីវកម្ម​សម្រាប់​ខែកក្កដា​ដល់​ខែកញ្ញា​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ឈានដល់​៧,៧​ពាន់​ពាន់​លាន​វ៉ុ​ន​(៦,៤​ពាន់​លាន​ដុល្លារ​) ពោលគឺ​ធ្លាក់ចុះ​៥៦,២% បើ​ធៀប​នឹង​ឆ្នាំមុន​។​

វា​បាន​កត់សម្គាល់ថា​ជា​ត្រីមាស​ទី​បួន​ហើយ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង​មួយ​នេះ​បាន​ធ្លាក់​ប្រាក់ចំណេញ​របស់ខ្លួន​ចំពោះ​ការធ្លាក់ចុះ​នៃ​តម្លៃ​ឧបករណ៍​អេឡិចត្រូនិក​និង​ការធ្លាក់ចុះ​តម្រូវការ​សម្រាប់​ទូរ​សព្ទ​ចល័ត​របស់ខ្លួន​។​

Samsung Electronics​គឺជា​បុត្រ​សម្ព័ន្ធ​ដ៏​សំខាន់​របស់​Samsung Group ដែលជា​ក្រុមហ៊ុន​ធំជាងគេ​បង្អស់​របស់​ក្រុមហ៊ុនចម្រុះ​ដែល​គ្រប់គ្រង​លក្ខណៈ​ជា​អាជីវកម្ម​គ្រួសារ​ដែល​ក្ដោប​ក្ដាប់​អាជីវកម្ម​ជាច្រើន​ក្នុងប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​១១​នៅលើ​ពិភពលោក​នេះ​និង​បានផ្ដល់​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ការលូតលាស់​សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង​។​

ក្រុមអ្នកវិភាគ​បាន​សម្តែង​សុទិដ្ឋិនិយម​សម្រាប់​ប៉ុន្មាន​ខែ​ខាងមុខនេះ​ដោយ​កត់សម្គាល់​ឃើញថា​ការធ្លាក់ចុះ​កម្រិត​បញ្ជីសារពើភ័ណ្ឌ​សម្រាប់​ផលិតផល​អេឡិចត្រូនិក​ដែលមាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​ប្រាក់ចំណេញ​របស់​Samsung នឹង​ជួយ​ធ្វើឱ្យ​តម្លៃ​បន្ទះ​ឈី​ប​មាន​ស្ថិរភាព​បន្ទាប់ពី​ការធ្លាក់ចុះ​ដល់​ទៅ​ពីរ​ខ្ទង់​ក្នុងឆ្នាំនេះ​រួចមក​។​

គួរ​កត់សម្គាល់ថា​ក្រុមហ៊ុន​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​Flagship ម៉ូ​ដែល​Note 10 របស់ខ្លួន​ដែល​ភ្ជាប់​បណ្តាញ​5G ដែល​លឿន​បំផុត​ក្នុង​ខែសីហា​ដោយ​ក្រុមអ្នកវិភាគ​បានលើកឡើង​ថា​លក់ដាច់​ជាង​ម៉ូ​ដែល​មុនៗ​របស់ខ្លួន​ដើម្បី​ផ្តល់ឱ្យ​ក្រុមហ៊ុន​Samsung នូវ​ការជំរុញ​តម្រូវការ​បន្ថែមទៀត​៕AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114