ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌា​ បើក​ឱ្យមាន​ទេសចរ​ចូល​មក​កាន់​តំបន់​Kashmir ឡើងវិញ

ភ្ញៀវទេសចរ​ដែល​ត្រូវបាន​ព្រមាន​ដោយ​ប្រទេស​ឥណ្ឌា​ឱ្យ​ចាក​ចេញពី​តំបន់​Kashmir​នៅត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​រុះរើ​ជ្រលង​ភ្នំ​នៃ​តំបន់​ស្វ័យភាព​របស់ខ្លួន​នោះ​នឹង​ត្រូវបាន​ស្វាគមន៍​ត្រឡប់មកវិញ​នៅ​ចុង​សប្តាហ៍​នេះហើយ​។​នេះ​បើ​យោងតាម​សម្ដី​របស់​អភិបាល​តំបន់​ខាងលើ​បានលើកឡើង​កាលពី​ថ្ងៃ​ចន្ទ​។​

កាលពីដើម​ខែសីហា​អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​អ្នក​មក​កម្សាន្ត​វិស្សមកាល​ត្រូវ​ចាកចេញ​ភ្លាមៗ​ព្រោះតែ​ការគំរាមកំហែង​ភេរវកម្ម​ទៅលើ​ធម្ម​យាត្រា​សាសនា​ហិណ្ឌូ​ដ៏​ធំ​មួយ​ដោយ​បញ្ជូន​មនុស្ស​រាប់ពាន់នាក់​ទៅរក​កន្លែង​នៅលើ​យន្តហោះ​និង​ឡានក្រុង​។​

ទន្ទឹមនឹងនេះ​រដ្ឋាភិបាល​ក្រុង​New Delhi ក៏បាន​ដាក់​សម្ពាធ​លើ​ចលនា​ខាងលើនេះ​និង​កាត់ផ្តាច់​រាល់​ទំនាក់ទំនង​ទាំងឡាយ​រាប់បញ្ចូល​ទាំង​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ខ្សែ​ទូរ​សព្ទ​មុនពេល​ការសម្រេច​ស្វ័យភាព​ដ៏​ចម្រូងចម្រាស​ដើម្បី​បង្ក្រាប​ភាពវឹកវរ​។​

ក៏ប៉ុន្តែ​អភិបាល​តំបន់​លោក​Satya Pal Malik បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​សន្តិសុខ​ថា “​ទីប្រឹក្សា​របស់​ក្រសួងមហាផ្ទៃ​ស្នើឱ្យ​ភ្ញៀវទេសចរ​ចាក​ចេញពី​ជ្រលង​ភ្នំ​ដែលមាន​បញ្ហា​នេះ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ទៅ​។​

មិនមាន​ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​លើក​ការប្រឹក្សា​បែបនេះ​ឡើយ​នៅ​សប្តាហ៍​នេះ​។​

ដោយឡែក​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​ប្រាប់​AFP កាលពី​ចុងខែ​សីហា​ថា​ពួកគេ​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ចំនួន​ភ្ញៀវទេសចរ​ហើយ​ពួកគេ​បារម្ភ​ថា​មនុស្ស​ជាច្រើន​នឹង​ស្ថិតនៅ​ឆ្ងាយ​ក្នុង​រយៈពេល​កាន់តែ​យូរ​ជាង​នេះ។​

យោងតាម​ទិន្នន័យ​ផ្លូវការ​បានឱ្យដឹងថា​ប្រជាជន​ជាង​កន្លះ​លាន​នាក់​បាន​ទៅលេង​ជ្រលង​ភ្នំ​ខាងលើ​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​ដំបូង​ឆ្នាំនេះ​។​ លើសពីនេះ​ទៀត​អ្នកទេសចរ​ដែល​កាន់សាសនា​ប្រហែល​៣៤​ម៉ឺន​នាក់​ក៏​បានមក​ទស្សនា​ជ្រលង​ភ្នំ​នេះ​កាលពី​ខែកក្កដា​មុន​ពេលដែល​ការធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​របស់​ពួកគេ​ត្រូវបាន​បញ្ឈប់​ដោយសារ​ការ​គំរាម​ភេរវកម្ម​នេះដែរ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114