ព័ត៍មានទាន់​ហេតុការណ៏
Search

ទឹកចិត្ត​ប្រពៃ​ណាស់ ! ម៉ូ​លីកា ជួប​រឿង​ស៊យ​ត្រូវ​ក្មេងប្រុស​១៣​ឆ្នាំ​ជិះ​បុក​រថយន្ត​Range Rover​ខ្ទេច​ចំហៀង​ខាងស្ដាំ​មិន​ទាមទារ​សំណង​សូម្បី​១០០​រៀល

ភ្នំពេញ ៖ អតីត​តារា​ចម្រៀង​ផលិតកម្ម​Rock​ និង​ជា​ថៅកែ​ហាង​វ័យក្មេង​កញ្ញា ម៉ូ​លីកា បាន​ជួប​រឿង​ស៊យ​ដោយ​នឹកស្មាន​មិន​ដល់​មួយ ​ខណៈ​ដែល​រថយន្ត​ទំនើប​ម៉ាក​Range Rover ​ស៊េរី​ឆ្នាំ​២០១៥ ​ពណ៌​ស ត​ម្លៃប្រមាណ​១៥​ម៉ឺន​ដុល្លារ​ បាន​រង​ការខូចខាត​យ៉ាងដំណំ ​បន្ទាប់ពី​ត្រូវបាន​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ​បើក​ម៉ូតូ​កង់​បី​សម្រាប់​ដឹក​លក់​លៀស​ហាល​បុក​ពី​ហៀ​ង​ខាងស្ដាំ​ បណ្តាល​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង ​កាលពី​រសៀល​ថ្ងៃ​ទី​០៨​ ខែ​តុលា​ ឆ្នាំ​២០១៩ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ​នៅក្នុង​ហេតុការណ៍​នេះ​ គេ​សង្កេតឃើញ​វត្តមាន​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ចុះ​ទៅដល់​កន្លែង​ភ្លាមៗ​ផង​ដែរ​ប៉ុន្តែ​ជា​លទ្ធផល​ស្រី​ស្អាត ម៉ូ​លីកា មិនបាន​ទាមទារ​ប្រាក់​សំណង​ពី​ក្មេង​ប្រុស​ ដែល​មិនទាន់​គ្រប់​អាយុ​បើកបរ​ម៉ូតូ​នោះ​ទេ​ ពោល​គឺ​ សូម្បីតែ​១០០​រៀល​លុយ​ខ្មែរ​ ក៏​នាង​មិន​យក​ផង​ គឺ​ថែមទាំង​ពោល​ពាក្យ​អាណិត​ក្មេង​ប្រុស​រូប​នេះ​ ដែល​ឪពុក​-​ម្តាយ​ហ៊ាន​បណ្ដោយ​បែបនេះ។

បើតាម​ការបញ្ជា​ក់រប​ស់​តារាចម្រៀង ម៉ូ​លីកា បាន​ប្រាប់​អ្នកកាសែត​នៅ​កន្លែងកើតហេតុ​ថា​ រថយន្ត​Range Rover ពណ៌​ស ​ពាក់​ស្លាក​លេខ​2BF-3777​នោះ​ ជា​ឡាន​របស់​នាង​មែន​ តែ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​គឺ​បងប្រុស​របស់​នាង​ជា​អ្នកបើក​បរបាន​ជូន​បុគ្គលិក​ដើរលេង​ ហើយ​ដោយសារតែ​ផ្លូវ​នោះ​ស្ទះ​អញ្ចឹង​គាត់​បើក​យឺតៗ​ប៉ុណ្ណោះ​ តែ​ចៃដន្យ​ក្មេងប្រុស​ជិះ​ម៉ូតូ​កង់​បី​នេះ​បើក​លឿន​ហើយ​វ៉ា​ស្ដាំ​ និង​កៀរ​ឡាន​របស់​នាង​បណ្ដាល​ឲ្យ​ខ្ទេច​មួយ​ចំហៀង​ខាងស្ដាំ​តែម្ដង​។​

ចំណែក​នាង​វិញ​បាន​ជិះ​រថយន្ត​ផ្សេង​មួយទៀត​ហើយ​ គ្រាន់តែ​ចុះ​ពីលើ​រថយន្ត​ឃើញ​អ្នកបើកបរ​តូច​ហើយ​ជិះ​ម៉ូតូ​ដឹក​លៀស​អញ្ចឹង​ទើប​នាង​មិនដឹងថា ​ទារ​សំណង​អ្វី​បានទេ​ គឺ​មានតែ​ការអនុគ្រោះ​ដល់​ក្មេង​ប្រុស​នោះ ​ដោយ​គ្មាន​សំណង​១០០​រៀល​ឡើយ​។​ ប៉ុន្តែ​មូលហេតុ​ដែល​នាង​តម្រូវ​ឲ្យ​ក្មេង​ប្រុស​នោះ​ សូមទោស​នាង​ដោយសារតែ​ក្មេងប្រុស​នេះ​បុក​ឡាន​នាង​ខូច​ខ្ទេច​មួយ​ចំហៀង​ស្ដាំ​ទៅហើយ​បែរជា​សម្ភាសន៍​ឲ្យ​ទូរទស្សន៍​មួយ​ថា ​បងប្រុស​របស់​នាង​ជា​អ្នកបើក​ឡាន​បុក​ម៉ូតូ​គេ​ទៅវិញ​។​

តារា​ស្រី​វ័យក្មេង​រូបនេះ​បន្ថែមថា​ នាង​ពិតជា​អស់ចិត្ត​នៅពេលដែល​ក្មេងប្រុស​ម្នាក់​នោះបាន​សូម​ទោស ​និង​ចេះ​ទទួលស្គាល់​កំហុស​ តែ​នាង​ក៏​ផ្តាំ​ដល់​ឪពុកម្ដាយ​គ្រប់រូប​ មិន​គួរ​ណា​បណ្ដោយ​ឲ្យ​ក្មេង​ទើប​មាន​អាយុ​១៣​ឆ្នាំ​ បើកបរ​បែបនេះ​ទេ​ ព្រោះ​ពេល​បុក​គេ​ទៅ​តើ​យ៉ាងម៉េច​បើ​មិនទាន់​គ្រប់​អាយុ​ផង​ហ្នឹង​?​។ ​នាង​ថា​នេះ​ប៉ះចំ​នាង​ដែល​មានការ​អាណិត​ចំពោះ​ក្មេងប្រុស​នោះ​ តែបើ​ប៉ះ​អ្នកផ្សេង​ទាមទារ​សំណង​តើ​គិត​យ៉ាងម៉េច​វិញ ​ព្រោះ​រថយន្ត​នាង​ទិញ​កុម្ម៉ង់​មកពី​បរទេស​ថ្លៃ​គួរសម ហើយ​ការ​ជួសជុល​ក៏​ចំណាយលុយ​ច្រើន​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114