ព័ត៍មានទាន់​ហេតុការណ៏
Search

សង្កាត់​ព្រែកលៀប ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជា​គម្រោង​ប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ប្រចាំ​ឆ្នាំ​២០១៩

ភ្នំពេញ​ ៖ អាជ្ញាធរ​សង្កាត់​ព្រែកលៀប បានរៀបចំ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ ប្រវែង ៤១៣​ម៉ែត្រ ទទឹង៤​ម៉ែត្រ កម្រាស់០,១៥​ម៉ែត្រ និង​ផ្លូវ​បេតុង​គ្មាន​សរសៃ​ដែក ប្រវែង​៥៥២​ម៉ែត្រ កម្រាស់​០,១២​ម៉ែត្រ និង​ដាក់​លូ​រំដោះ​ទឹក​ប្រវែង​៣៥២​ម៉ែត្រ ទំហំ​០,៥​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​បាក់​ខែង និង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​គម្រោង​នេះ​ប្រើ​ប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ប្រចាំ​ឆ្នាំ​២០១៩។

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ឡេង រ៉ាវ​ង្ស អភិបាលរងខណ្ឌ​ជ្រោយចង្វារ តំណាង ឯកឧត្ដម ឃ្លាំង ហួត ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាលខណ្ឌ​ជ្រោយចង្វារ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩។

ក្នុងឱកាស​នោះ​ផង​ដែរ លោក​អភិបាលរងខណ្ឌ បាន​ចែក​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍​អំណោយ​របស់​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ នូវ​សារុង​ក្នុង​ម្នាក់​ចំនួន​១ សរុប​១០០​សារុង ជូន​ដល់​សមាជិក​សមាជិកា​ចូលរួម​ផងដែរ។

ជាមួយគ្នា​នោះ លោក​អភិបាលរងខណ្ឌ​ក៏បាន​សាកសួរ​សុខទុក្ខ​ និង​ពាំ​នាំនូវ​ពាក្យ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ លោក​ឃ្លាំង ​ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ ដែល​ជា​និច្ចកាល​ លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ចកាល។

លោក​អភិបាលរង​បន្តថា សូម​ឲ្យ​បងប្អូន​យោគយល់​ព្រោះ​ការស្ថាបនា​ផ្លូវ​ជៀស​មិន​ផុត​ពី​រង​ការ​ប៉ះ​ពាល់​ទេ គ្រាន់តែ​តិច​ និង​ច្រើន ហើយ​ជាងនេះទៅទៀត ​ផ្លូវ​ទាំងនេះ​ គឺជា​ផ្លូវ​យើងទាំងអស់គ្នា ពេល​កសាង​រួច​ សូម​បងប្អូន​យកចិត្តទុកដាក់​ថែរក្សា​ទាំងអស់គ្នា​កុំឲ្យ​ឆាប់​ខូច​ទៅវិញ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114