ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ World Cup ៖ ជម្រើសជាតិ​អ៊ីរ៉ង់ ចាប់ផ្តើម​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជាមួយ​កម្ពុជា

កាលពី​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ បានចាប់ផ្តើម​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ​កម្ពុជា ក្នុង​ពូ​ល C នៃ​វគ្គ​ជម្រុះ FIFA World Cup 2022 នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ខាងមុខ​។​

ការចូលរួម​ហ្វឹកហាត់​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Marc Wilmots ក្នុង​ថ្ងៃទី​១ មាន​កីឡាករ​ចូលរួម​ត្រឹមតែ​ពាក់កណ្តាល​ប៉ុណ្ណោះ ខណៈដែល​កាលពី​ថ្ងៃទី ៧ ខែ តុលា ដែលជា​ថ្ងៃទី​២ នៃ​ការហ្វឹកហាត់ មានការ​ចូលរួម​ពី​កីឡាករ​ដែល​បញ្ចប់​បេសកកម្ម​ជាមួយ​ក្លិប​របស់​ពួកគេ ទាំងអស់​។

កីឡាករ​ទាំង ២៣​រូប​របស់​អ៊ីរ៉ង់ ដែល​ទទួលបាន​ការកោះហៅ​ត្រៀម​ការប្រកួត​ជាមួយ​កម្ពុជា និង​បា​រ៉ែ​ន រួមមាន​ដូចជា​៖ អ្នកចាំទី Alireza Beiranvand (Persepolis), Rashid Mazaheri (Tractor), Payam Niazmand (Sepahan) ខ្សែការពារ Ramin Rezaeian (Al-Shahania SC), Majid Hosseini (Trabzonspor), Milad Mohammadi (Gent), Siavash Yazdani (Esteghlal), Mohammadhossein Kananizadegan (Persepolis), Morteza Pouraliganji (Al-Arabi), Mohammad Naderi (Persepolis), Morteza Manouri (Sepahan) ខ្សែបំរើ Omid Ebrahimi (Al Ahli, Qatar), Masoud Shojaei (Tractor), Ahmad Nourollahi (Persepolis), Ashkan Dejagah (Tractor), Ali Karimi (Esteghlal), Vahid Amiri (Persepolis), Ehsan Haji Safi (Tractor), Mehrdad Mohammadi (Desportivo Aves) និង ខ្សែប្រយុទ្ធ Mehdi Taremi (Rio Ave), Sardar Azmoun (Zenit), Karim Ansarifard (Al-Sailiya), Mohammad Mohebbi (Sepahan) ។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុងស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup ទល់នឹង​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ នៅ​ថ្ងៃទី ១០ ខែ តុលា ខាងមុខ ជាមួយនឹង​សមាសភាព​កីឡាករ ២៣​រូប រួមជាមួយ​ក្រុម​គ្រូបង្វឹក ដែលមាន​លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ក្រុម៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114