ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​ក្រុង​បញ្ជូន​ជនសង្ស័យ ០៤​នាក់​និង​ថ្នាំញៀន​៨៣​កញ្ចប់​ ទៅ​តុលាការ

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​នឹង​ក្រាម​ពណ៌​ស​ថ្លា ៨៣​កញ្ចប់ (​ស្មើ​២០.១៨​ក្រាម​)​។

មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៤​នាក់ ១/ ឈ្មោះ ជា សុខ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ។
២/ ឈ្មោះ កែវ រ៉ាត់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ។ ៣/ ឈ្មោះ ឡូញ ចិន្តា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ។​
៤/ ឈ្មោះ គង់ សាយ​លីដា ភេទ​ស្រី អាយុ ៣៧​ឆ្នាំ។

ជនសង្ស័យ​ទាំង០៤​នាក់​នេះ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១និង​១០​នាទី នៅ​ចំណុច បន្ទប់​ជួល​គ្មាន​លេខ និង​ផ្ទះ​លេខ​៦០ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114