ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជី​ឈ្មោះ​ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៩​ឆ្នាំ ដែល​ធ្វើតេស្ត​សមត្ថភាព ចេញ​ហើយ​

កាលពី​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ​២០១៩ កន្លងទៅ ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំ បានធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ធ្វើតេស្ត ដើម្បី​ជ្រើស​រើសយក​កីឡាករ​ផ្លូវការ ត្រៀម​សម្រាប់​ការប្រកួត​ជម្រុះ AFC U-19 Championship 2020 ដែល​កម្ពុជា ទទួល​ធ្វើ​ម្ចាស់ផ្ទះ នៅ​ខែ វិច្ឆិកា ខាងមុខនេះ។

ថ្មីៗ​នេះ​ក្រុមការងារ​របស់​គេហទំព័​រ កម្ពុ​ជាថ្មី បានទទួល​បាន​នូវ​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ ដែល​កំពុង​ហ្វឹកហាត់​ធ្វើតេស្ត​សមត្ថភាព​នៅឯ​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី រយៈពេល ២​សប្តាហ៍​។

ក្នុងនោះ​រួមមាន​ដូចជា​៖ អ្នកចាំទី ថា ច័ន្ទ​រិទ្ធី​, ទូត ស​រ៉ូ​ត​, ក​យ សា​លីម និង គង់ ភ័​ត្រា ខ្សែការពារ រី លាភ​ផេង​, ជួង មករា​, សឿត ណា​វ៉ា​, ញឹម លី​ហួរ​, ស រតនា​, ចាន់ សា​រ៉ា​ពេជ្រ​, ទូច ណៃ​ឃីម​, និង ផន អយ ខ្សែបំរើ សៅ វ៉ៃ​ហ្វី​, អ៊ា​ន ពិសី​, ជូ ស៊ីន​ទិ​, ជា សុខ​ម៉េង​, អាត អូន​តូច​, គី រី​ណា​, រ័ត្ន សំណាង​, រស់ ដា​រ៉ា​ពេជ្រ​, មិ​ត សា​ម៉ើ​ល​, មិន រតនៈ​, កែវ ឧ​ត្ត​ម និង ចាន់ សុភា ខ្សែប្រយុទ្ធ ធី លាង​, សៀង ច​ន្ធា​, លី ម៉ា​ឯល​, វុ​ធ តុលា​, លឹម ពិសុទ្ធ និង សៀន សុភ​ត្រា ។

គួរ​រំលឹក​ថា បច្ចុប្បន្ន កីឡាករ សៀង ច​ន្ធា មិនទាន់​អាច​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​នៅឡើយ​ទេ ដោយ​រូបគេ​កំពុង​ស្ថិតក្នុង​បេសកកម្ម​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ជម្រុះ World Cup 2022 ពូ​ល C ជាមួយ​អ៊ីរ៉ង់ នៅ​ថ្ងៃទី ១០ និង អ៊ីរ៉ាក់ នៅ​ថ្ងៃទី ១៥ ខែតុលា​ខាងមុខនេះ​។

សូម​ជម្រាប​ថា ក្នុង​វគ្គ​ជម្រុះ AFC U-19 Championship 2020 កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ដោយ​នឹងត្រូវ​ជួប​ជាមួយ ម៉ាឡេស៊ី នៅ​ថ្ងៃទី​២ ខែ វិច្ឆិកា ជួប​ជាមួយ កោះ​ម៉ា​រី​ណា​ខាងជើង នៅ​ថ្ងៃទី ៤ ខែ វិច្ឆិកា ជួប​ជាមួយ ថៃ នៅ​ថ្ងៃទី ៨ ខែ វិច្ឆិកា និង​ប្រកួត​បិទ​ពូ​ល ជាមួយ ព្រុយ​ណេ នៅ​ថ្ងៃទី ១០ ខែ វិច្ឆិកា ក្នុង​ពូល G៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114