ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ដោយសារ​កា​រ តភ្លើង​អត់​មាន​បច្ចេកទេស​

​កំពង់ឆ្នាំង ​៖ បុរស​ម្នាក់​ បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​ ត​អំពូល​ភ្លើង​អត់​បច្ចេកទេស ដែល​ករណីនេះ​បានកើត​ឡើង​កាលពី​ម៉ោង​៥​ទៀបភ្លឺ ព្រឹក​ថ្ងៃ​ទី០៩ ខែ​តុលា ឆ្នាំ​២០១៩ នៅក្នុង​ផ្ទះ​ជនរង​គ្រោះ ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យ​ដឹងថា​ ជនរងគ្រោះ​មានឈ្មោះ យ៉ាន ភិរម្យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅក្នុង​ភូមិ​សង្កាត់​ខាងលើ​។ នៅ​មុនពេល​កើតហេតុ​ ជនរងគ្រោះ​ បាន ​ត​អំពូល​ភ្លើង ​ដោយ​យក​ខ្សែភ្លើង ត​ភ្ជាប់​ជាមួយ​ក្បាល​អំពូល​តែម្ដង ដោយ​មិនមាន​ក្បាល​ឌុយ​សម្រាប់​ស៊ក​អំពូល​ឡើយ និង​បាន​ប្រើ​ស្កុ​តរុំ។ លុះ​ត​រួច​ក៏​ស៊ក​ព្រី​ចូល​ដុំ​ភ្លើង តែ​អំពូល​មិន​ភ្លឺ​ក៏​យកដៃ​មួល​អង្គៀក​ក្បាល​អំពូល បណ្តាលឲ្យ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​តែម្ដង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ បាន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សព​ជនរងគ្រោះ​តាម​បច្ចេកទេស ហើយ​សមត្ថកិច្ច​បានឲ្យ​​ដឹងថា ជនរងគ្រោះ​គឺ​ពិត​ជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ខ្លួនឯង​ពិតប្រាកដ​មែន។

បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114