ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​យី​ឌុប​ ដឹកឈើ​ផ្ទះ​ចាស់​មួយ​គ្រឿង ត្រូវបាន​អាវុធហត្ថ​ និង​រដ្ឋបាល​ព្រៃឈើ ​ចាប់​ឃាត់ទុក​

ឧ​ត្ត​រ​មានជ័យ ​៖ កាលពី​វេលា​ម៉ោង​១៣​និង៣០​នាទី ថ្ងៃ​០៩ ខែ​តុលា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០២​នាក់ ​ដឹកនាំ​ដោយ​ លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង បាន​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចំនួន​០៤​នាក់ ដឹកនាំ​ដោយ​លោក​វន វ​ន្នី នាយផ្នែក​រដ្ឋបាល​ព្រែ​ឈើ​ស្រុក​អន្លង់វែង និង​ដោយមាន​ការសម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​ឃាត់​រថយន្ត​ម៉ាក​យី​ឌុប​ចំនួន​០១​គ្រឿង ពាក់​ស្លាក​លេខ​៣A. ១៧៤៥ តាកែវ​ បើកបរ​ដោយ​ឈ្មោះ កែវ សុឃាង ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិក​ញ្ច ឃុំ អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ដឹកឈើ​ផ្ទះ​ចាស់​ពី​ស្រុក​ត្រពាំង​ប្រាសាទ ឆ្លង​ង​កាត់​ទីរួមស្រុក​អន្លង់វែង នៅត្រង់ចំណុច ភូមិ​អូរ​គរ​គី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្ពោះទៅកាន់​ខេត្តតាកែវ ជា​បណ្ដោះអាសន្ន​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114