ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ថា មន្ត្រី​ទើប​ទទួល​តំណែង​ថ្មី​ ត្រូវ​ពង្រឹង​ និង​រក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃ​ក្នុង​ជា​កត្តា​សំខាន់

តាកែវ ៖ លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​ថា មន្ត្រី​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួន ត្រូវអនុវត្ត​តួនាទី និង​ភារកិច្ច​ឲ្យ​សមស្រប​តាម​តួនាទី​របស់​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្តតាកែវ ជាពិសេស ត្រូវ​ពង្រឹង​នឹង​រក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​រវាង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​មន្ទីរ ក៏ដូចជា អង្គភាព និង​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ជា​កត្តា​សំខាន់បំផុត។

លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ រដ្ឋលេខាធិការ ថ្លែង​បែបនេះ​នា​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តតាកែវ ខណៈ​ពេល​លោក​បណ្ឌិត​រដ្ឋលេខាធិកា​រ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្ត​តាកែវ។

ថ្លែង​ក្នុងឱកាស​នោះ លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ​ ក៏បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ជូន​ដល់​អង្គ​ពិធី​ទាំងមូល និង ​បាន​ផ្តល់​អនុសាសន៍​ល្អៗ​មួយចំនួន​ដល់​ប្រធាន​មន្ទីរ ដែល​ទើប​តែងតាំង​ថ្មី និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចំណុះ​ឲ្យ​មន្ទីរ ត្រូវ​ពង្រឹង​សមត្ថ​ភាព​ខ្លួន ត្រូវអនុវត្ត​តួនាទី និង​ភារកិច្ច​ឲ្យ​សមស្រប​តាម​តួនាទី​របស់​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្តតាកែវ ជាពិសេស ត្រូវ​ពង្រឹង​នឹង​រក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​រវាង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​មន្ទីរ ក៏ដូចជា អង្គភាព និង​មន្ទីរ​នានា​ជុំវិញ​ខេត្ត ជា​កត្តា​សំខាន់​។​

​គួរ​បញ្ចាក់​ផងដែរ​ថា យោងតាម​ប្រកា​សលេខ ០៨២/១៩ ទរ​ព​អ​.​ប្រក ចុះ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០​១៩ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច​ត្រូវបានតែងតាំង លោក ឯម រតនៈ ពី​អនុប្រធាន​មន្ទីរ ទៅជា​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​ខេត្តតាកែវ ជំនួស​លោក វាត់ ហេង​អតីត​ប្រធាន​មន្ទីរ ដែល​ត្រូវ​ចូលនិវត្តន៍​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114