ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​អង្គ​ព្រោកប្រាជ្ញ ស្នើ​ឲ្យ​ស្ថានទូត​បារាំង​បំភ្លឺ​ករណី ជនជាតិ​បារាំង​ឈ្មោះ សម រង្ស៊ី មាន​ចេតនា​បង្កើត​កងទ័ព និង​ចិញ្ចឹម​កងទ័ព​លើ​ទឹកដី​កម្ពុជា​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ លោក ខាន់ សុវណ្ណ តំណាង​សភា​អង្គ​ព្រោក​ប្រាជ្ញ បាន​យក​លិខិត​មួយ​ដាក់​ទៅកាន់​ស្ថានទូត​បារាំង ដើម្បី​ស្នើ​ឲ្យ​ស្ថានទូត​បំភ្លឺ​ករណី​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ សម រង្ស៊ី មាន​ចេតនា​បង្កើត​កងទ័ព និង​ចិញ្ចឹម​កងទ័ព​លើ​ទឹកដី​កម្ពុជា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។​

​យោងតាម​លិខិត​របស់ លោក ខាន់ សុវណ្ណ ដែលមាន​កម្មវត្ថុ ស្នើសុំ​សួរ​នូវ​ចម្ងល់​មួយ​ដល់​សមត្ថកិច្ច​ទូត​បារាំង​ថា ហេតុអ្វី​បាន ជា​ជនជាតិ​បារាំង​ឈ្មោះ សម រង្ស៊ី មាន​ចេតនា​បង្កើត​កងទ័ព និង​ចិញ្ចឹម​កងទ័ព​លើ​ទឹកដី​កម្ពុជា ក្នុង​ចេតនា​ផ្តួលរំលំ​រដ្ឋាភិបាល​របស់ និង​មាន​ចេតនា​ចាប់ខ្លួន​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​ដើម្បី​បណ្ដេញ​ខ្លួន​ចេញពី​ប្រទេស បាន​បញ្ជាក់​ថា “​តាង នាម​យើងខ្ញុំ​ជា​ស្ថាបនិក​នាទី​អង្គ​ព្រោកប្រាជ្ញ ក្នុង​បណ្តាញ​សង្គម​ព័ត៌មាន ​ដែលមាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​រាប់​ម៉ឺន​នាក់​ដែរនោះ សូម​គោរព​ជូន​លោកស្រី​ មេត្តាជួយ​ឆ្លើយតប​នឹង​ចម្ងល់​របស់​យើងខ្ញុំ​ទាំងអស់​គ្នា​ដោយ​ក្តី​អនុគ្រោះ​។ យើងខ្ញុំ​ទាំងអស់​គ្នា​សង្ឃឹមថា លោកស្រី​ នឹង​ជួយ​បកស្រាយ​ដោយ​ស្មារតី​សាមគ្គីភាព និង​មិត្តភាព​អន្តរជាតិ​ដ៏​ទូលំទូលាយ​ជាក់​ជាមិនខាន​នោះឡើយ​។ ព្រោះថា​យើងខ្ញុំ​ទាំងអស់គ្នា​មិន​ចង់ឃើញ មិន​ចង់​ជួប​នឹង​ភ្លើងសង្គ្រាម​សាជាថ្មី​ម្តងទៀត​នោះឡើយ ហើយ​យើងខ្ញុំ​ក៏​មិន​ចង់បាន​ជនជាតិ​បារាំង ឬក៏​ជនជាតិ​បរទេស​ដទៃទៀត​ណា​មក​បង្ក​ភាព​វឹកវរ បង្ក​សង្គ្រាម និង​អូសទាញ​មាតុភូមិ​របស់​យើងខ្ញុំ​យក​ទៅ​ដាក់​ក្រោម​អាណានិគម​របស់​ប្រទេស​ណាមួយ​ដែរ។

សូមបញ្ជាក់ថា នៅក្នុង​គម្រោង​ត្រឡប់មក​កម្ពុជា​វិញ​របស់​ ទណ្ឌិត សម រង្ស៊ី នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ខាង​មុខ សម រង្ស៊ី បានរៀបចំ​គម្រោង​ជាច្រើន ក្នុង​នៅ​ក៏បាន​ត្រៀម​ថវិកា​មួយ​ចំនួន ដើម្បី​ចិញ្ចឹម​កង​ទ័ព ដែល​ចូលរួម​គាំទ្រ និង​ការពារ ការ​វិល​មក​កម្ពុជា​រ​បស់ សម រង្ស៊ី ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114