ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​សុំ​ប្រាក់​ម្តាយ​ទិញ​មី​ហូប​មិនបាន​ ក៏​សម្រេចចិត្ត​ចង.ក សម្លាប់​ខ្លួន

ឧ​ត្ត​រ​មានជ័យ​ ៖ មាន​ករណី​អត្តឃាត​ចង.ក ​សម្លាប់​ខ្លួន​នៅលើផ្ទះ កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​បុ​ស្បុ​វ សង្កា​ត់បុ​ស្បុ​វ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អាន់ ចិន ភេទ​ស្រី អាយុ២៣​ឆ្នាំ ​ ហើយ​ការ​ចង.ក​នេះ ដោយសារ​ សុំ​ប្រាក់​ម្តាយ​ទិញ​មី ហូប​តែ​ម្តាយ​ពុំបាន​ឲ្យ​ ថែម​ទាំង​ស្ដីបន្ទោស​បន្តិចបន្តួច ក្រោយមក​ក៏​សម្រេច​ចង.ក​សម្លាប់​ខ្លួន​នឹង​ខ្សែ​គោ ខាងលើ​ធ្នឹម​ផ្ទះ​តែម្តងទៅ។

សមត្ថកិច្ច​បន្តថា ​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ ​និង​កម្លាំង​ខេត្ត សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​បាន​ទៅ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ភិនភាគ​សាក​សព​ឃើញថា ​ជនរងគ្រោះ​ពិតជា​ចង.ក ​សម្លាប់​ខ្លួន​ឯង​ពិត​ប្រាក​ដ​មែន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114