ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ហុងដា ទោះបីជា​ភរិយា​ស្លាប់​ចោល​ជាង​២​ឆ្នាំ​ហើយ​ក្តី ​តែ​ទឹកចិត្ត​នៅតែ​អាល័យ​គ្មាន​ពេល​ភ្លេច!

ភ្នំពេញ ​៖ ​គិត​រហូត​មកទល់ពេលនេះ ​គឺមាន​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​មកហើយ​ ដែល​ភរិយា​របស់​តារា​កំប្លែង ​នាយ ហុង ដា ត្រូវបាន​ស្លាប់​ចាកចោល​កូន និង​ លោក​ដែល​ស្វាមី​ជាទី​ស្រលាញ់​ក្រោយ​អំពើ​ឃាតកម្ម​រឹត​.​ក​ សម្លាប់​ ពី​សំណាក់​កូនប្រុស​ចុង​ដែល​ប្រព្រឹត្ត​នៅក្នុង​បន្ទប់​ខុន​ដូ ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​នោះ។

ទោះបីជា​ការស្លាប់​របស់​ភរិយា​បាន​រំលង​ពេល​ទៅជា​ច្រើន​ឆ្នាំ​ហើយក៏​ពិតមែន តែ​សម្រាប់​ទឹក​ចិត្តជា​ប្តី​តារា​កំប្លែង​នាយ ហុងដា ជាការ​កត់សម្គាល់​នៅតែ​បន្ត​នឹក​អាល័យ​ដល់​ភរិយា​មិនអាច​ភ្លេច​បាន​ឡើយ​។ ខណៈ​ថ្មីៗ​នេះ​ តារា​កំប្លែង​នាយ ហុងដា ក៏បាន​ថ្លែង​សារ​ភ្ជាប់​ជាមួយ​រូបភាព​ភរិយា​ដោយ​ខ្លី​បង្កប់​ន័យ​ដូច្នេះ​ថា ស្នាមញញឹម​ដែល​មិន​ប្រែប្រួល។ ​តាមរយៈ​ខ្លឹមសារ​នេះ​ បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​នាំគ្នា​សរសើរ​ពី​ទឹកចិត្ត​នាយ ហុងដា ក្នុងនាម​ជា​ស្វាមី​ និង​ឪពុក​ដ៏​ល្អ។

ជាមួយគ្នានេះ ​បើ​ផ្អែក​តាម​ប្រភព​ពី​មិត្តភ័ក្ដិ​សិល្បៈ​រួម​អាជីព​កន្លងមក​ ធ្លាប់បាន​បង្ហើប​មក​ថា គិត​មក​ទល់​ពេល​បច្ចុប្បន្ននេះ​ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​ នាយ ហុងដា នៅតែ​បន្ត​ការពិបាក​ចិត្ត​រាល់​ពេល​ដែល​រម្លឹក​ដល់​ឈ្មោះ​ប្រពន្ធ​ដែល​បាន​ស្លាប់ចោល​កាលពី​ជាង​២​ឆ្នាំ​កន្លងទៅ​។ ម្យ៉ាងទៀត​ពេល​នេះ​ នាយ​ក៏បាន​បំពេញ​តួនាទី​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​ជាមួយ​កូនស្រី​ដែល​កំព្រាម្ដាយ​។

ប្រភព​ដដែល​បាន​និយាយទៀតថា​ គ្រប់ពេល​វេ​លា នាយ ហុងដា តែងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​អារម្មណ៍​នឹក​ស្តាយ​ភរិយា​ ហើយ​មាន​ពេលខ្លះទៀត​ នាយ ហុងដា បាន​យក​រូបថត​ភរិយា​មក​អង្គុយ​មើល​ ហើយ​លួច​សម្រក់​ទឹកភ្នែក ​ព្រោះតែ​នឹក​អាល័យ​ចំពោះ​ភរិយា​ដែល​បាន​សាង​អនុស្សាវរីយ៍​ជា​ប្តី​-​ប្រពន្ធ​រាប់មិនអស់​។​ ទង្វើ​នេះ​បានធ្វើ​ឲ្យ​មិត្តភ័ក្ដិ​មួយចំនួន​ដែល​នៅ​ជុំវិញខ្លួន​លោក​នាំគ្នា​លើក​សរសើរ​ និង​អាណិត​តារា​កំប្លែង​នាយ ហុង ដា ផងដែរ​។​

នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​ កម្ពុ​ជាថ្មី​ មិនអាច​ស្វែងរក​ការសួរនាំ​បន្ថែម​ពី​តារា​កំប្លែង​នាយ ហុង​ដា បាន​នៅឡើយ​ទេ ​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​។ ​គួ​រ​រម្លឹក​ថា ​ភរិយា​វ័យក្មេង​របស់​តារា​កំប្លែង​នាយ ហុង ដា គឺ ​អ្នកនាង ស៊ឹម ច​ន្ធី ត្រូវបាន​ឃាតក​(​កូនប្រុស​បង្កើត​នាយ​ហុងដា​និង​អតីត​ភរិយា​មុន​អ្នកនាង​ឃ្មឹ​ប​)​សម្លាប់​នៅក្នុង​ខុន​ដូរ ​កាលពី​ថ្ងៃទី​១០ ​ខែឧសភា ​ឆ្នាំ​២០១៧ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​។ ​យ៉ាងណាមិញ​ ក្រោយពី​កើតមាន​ឃាតកម្ម​នេះ​ឡើង កម្លាំង​សមត្ថកិច្ច​ បាន​ចុះទៅ​ធ្វើ​ស្រាវ​ជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​កូនប្រុស​នាយ ហុង ដា និង​ គូស្នេហ៍​ នា​ថ្ងៃទី​១២​ ខែឧសភា​ស្ថិត​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វា​ផងដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114