ព័ត៍មានទាន់​ហេតុការណ៏
Search

ណាហ្គា​វើ​លដ៍ ​ផ្តល់ជូន​នូវ​កម្មវិធី​ដ៏​អស្ចារ្យ​ជាច្រើន​ពេញ​មួយខែ​តុលា​នេះ​

​ភ្នំពេញ ​៖ ក្រៅពី​ម្ហូប​ពិសេស​ដែល​ផ្សំ​ពី​ក្តាម​សៀង​ហៃ ក្តាម​ខេត្ត​កែប ឌី​ម​សាំ ការសម្តែង​សិល្បៈ និង​រាត្រី​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន ណាហ្គា​វើ​លដ៍​មាន​ផ្តល់ជូន​នូវ​កម្មវិធី​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ពេញ​មួយខែ​តុលា នេះ​។

អ្នក​ដែល​ចូលចិត្ត​ពិសា​ក្តាម អាច​អញ្ជើញ​មក​សាកល្បង​ម្ហូប​ពិសេស​ដែល​ផ្សំ​ពី​ក្តាម​នៅ​ភោជនីយ​ដ្ឋាន​ប្រណីត​នៅក្នុង​ណាហ្គា​វើ​លដ៍​។ រដូវ​ក្តាម​សៀង​ហៃ បាន​ត្រឡប់​មកវិញហើយ​ដែល​ណាហ្គា​វើ​លដ៍​នឹង​ច្នៃ​យ៉ាង​ពិសេស​តាម​កា​រក​ម្ម៉​ង់​របស់​អតិថិជន​ពេញ​មួយខែ​តុលា​នេះ​! ក្តាម​នេះ​ត្រូវបាន​នាំចូល​ពី​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន​ជា​ក្តាម​ដែល​ល្បី​ថា​មាន​សាច់​ផ្អែម ទន់ និង​ពង​ពណ៌​មាស​ដ៏​ឈ្ងុយឆ្ងាញ់​។

មាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន Fortune Palace និង Hall of Golden Chimes របស់​ណាហ្គា​វើ​លដ៍​ដែល​ពុក​ម៉ែ​បងប្អូន​អាច​ជ្រើសរើស​ជា​បែប​ចំហុយ​ជាមួយ​ទឹកស៊ីអ៊ីវ ចម្អិន​ជាមួយ​ស្រា ដុត ឬ​បំពង ជាដើម​។ លើសពី​ក្តាម​សៀង​ហៃ​នេះ ណាហ្គា​វើ​លដ៍​ក៏មាន​ឌី​ម​សាំ​ផងដែរ​ដែលមាន​បម្រើ​ជូន​ពី​ម៉ោង ១១ ព្រឹក​ដល់ ២:៣០ រសៀល រៀងរាល់ថ្ងៃ​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace និង​នៅ​ភោជនីយ​ដ្ឋាន Hall of Golden Chimes រៀងរាល់​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យជាតិ​។ ហើយ​ណាហ្គា​វើ​លដ៍​ក៏មាន​ម្ហូប​ពិសេស​ច្នៃ​ដោយ​ចុងភៅ​ដ៏​ចំណាន​ផងដែរ គឺ​ក្តាមថ្ម​មកពី​ខេត្ត​កែប​។ សាកល្បង​ស៊ុប​ក្តាមថ្ម​បែប​បារាំង​នៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet និង​ស៊ុប​ក្តាមថ្ម Shabu Shabu បែប​កូរ៉េ​នៅ​ភោជនីយដ្ឋាន​កូរ៉េ Korean Grill ។ ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​ទាំងពីរ​មុខ​នេះ​អាច​រីករាយ​ពិសា​សម្រាប់ ២ នាក់​នៅ​ណាហ្គា​វើ​លដ៍​ទី​១​។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​បង្កង និង​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​ជាមួយ​តម្លៃ​សមរម្យ សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន 2Pangea នៅ​ណាហ្គា​វើ​លដ៍​ទី​២ រៀងរាល់ថ្ងៃ​អង្គារ​។ ជា​ភោជនីយដ្ឋាន​ដែលមាន​អាហារ​ប៊ុ​ហ្វេ​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ និង​តម្លៃ​សមរម្យ 2Pangea មាន​បម្រើ​ជូន​ជា​រៀងរាល់ថ្ងៃ ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ១០ យប់​។ ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​នេះ ក៏មាន​បម្រើ​ជូន​នូវ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ផងដែរ​ពី​ម៉ោង ១១:៣០ ព្រឹក​រហូតដល់ ៣ រសៀល​រៀងរាល់​ថ្ងៃអាទិត្យ​ដែល​ពុក​ម៉ែ​បងប្អូន​អាច​រីករាយ​ពិសា​ជាមួយ​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ និង​ដៃគូ​ពាណិជ្ជកម្ម ខណៈ​នៅទីនេះ​ក៏មាន​ការកម្សាន្ត​ជាច្រើន​ផងដែរ​សម្រាប់​កុមារ​។

ចំណែក​អ្នក​ដែល​ចូលចិត្ត​ការកម្សាន្ត​ពេល​រាត្រី សូម​ត្រៀមខ្លួន​ចូលរួម​ក្នុង​រាត្រី​កម្សាន្ត​ហា​ឡូ​វីន​ដ៏​អស្ចារ្យ​របស់​ណាហ្គា​វើ​លដ៍​ពី​ម៉ោង ៩ យប់ នៅ​ថ្ងៃទី ៣០ និង​ទី ៣១ ខែតុលា​នេះ នៅ​ក្លឹប​ដាលីន​ដាលីន​។ មានការ​សម្តែង​ក្បាច់​រាំ​ដ៏​រស់​រវើក ការប្រគំ​តន្ត្រី​ផ្ទាល់ ម្ហូប​ពិសេស​បែប​ហា​ឡូ​វីន និង​ភេសជ្ជៈ​បញ្ចុះតម្លៃ​ផងដែរ​។ ធានាថា​ពិតជា​ប្លែក និង​សប្បាយ​មិនអាច​បំភ្លេចបាន​នៅទីនេះ​! ។​

មួយទៀត កុំ​ខកខាន​ការសម្តែង​សិល្បៈ​រៀងរាល់ថ្ងៃ​ដោយ​សេរី​ចាប់ពី​ម៉ោង ៦ ល្ងាច នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ក្នុង​ណាហ្គា​វើ​លដ៍​ទី​១ ដែល​វា​ជាការ​សម្តែង​ដែល​ផ្តល់​ដោយ​អ្នក​សិល្បៈជាតិ និង​អន្តរជាតិ​ទាំងអស់​ប្រចាំ​ណាហ្គា​វើ​លដ៍​។ មិនតែប៉ុណ្ណោះ ពុក​ម៉ែ​បងប្អូន​ក៏​អាចមក​ទស្សនា​ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ ឬ​ហៅថា​ការសម្តែង​សិល្បៈ​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ដោយ​សេរី​ផងដែរ​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៥ ល្ងាច​។
​គួរ​បញ្ជាក់ថា​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្មវិធី​កម្សាន្ត ឬ​ការប្រជុំ​ផ្សេងៗ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114