ព័ត៍មានទាន់​ហេតុការណ៏
Search

សហគ្រិន​ក្នុងស្រុក​ជួយ​បណ្តុះបណ្តាល​ស្ត្រី​មេផ្ទះ​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​អាជីវកម្ម​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់

ភ្នំពេញ ​៖​ សហគ្រិន​ក្នុងស្រុក​ បាន​ជួយ​បណ្តុះបណ្តាល​ដល់​ស្ត្រី​មេផ្ទះ​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​អាជីវកម្ម​តាមរយៈ​ការលក់​ផលិតផល​នៅតាម​ប្រព័ន្ធ​អន​ឡាញ​ឲ្យ​ទទួលបាន​ជោគជ័យ​និង​មាន​ប្រាក់ចំណូល​ខ្ពស់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ម៉ាក​ផលិតផល I’Skin ដែលជា​ផលិតផល​ថែរក្សា​សម្ផស្ស​កាលពី​រាត្រី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ដែលមាន​ការចូលរួម​ពី​លោក​គ្រូ​អោម​សេង​បូរ៉ា ស្ថាបនិក​ម៉ា​ស្ទ័​រ​ក្លឹប​ផងដែរ​នោះ លោកស្រី​ម៉ាក់យាយ អគ្គនាយិកា​ក្រុមហ៊ុន អាយ អេស គ្រួសារ អាយ ស្គី​ន (I S KROUSAR I’SKIN Co.,LTD)​បាន​មានប្រសាសន៍ថា ​ការជួយ​បណ្តុះបណ្តាល​ដល់​ស្ត្រី​មេផ្ទះ​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​អាជីវកម្ម​នេះ​គឺ​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​ដល់​ស្ត្រី​ខ្មែរ​ដែលមាន​ទម្លាប់​តែ​នៅផ្ទះ​មើលថែទាំ​កូនចៅ​និង​ដាំ​ស្ល​ព្រមទាំង​បម្រើ​ប្តី​នោះ ​ឲ្យ​មាន​ភាព​ឯករាជ្យ​ដោយ​ខ្លួនឯង​បើទោះបីជា​ពួកគាត់​មិន​មានការ​ទំនុកបម្រុង​ពី​ប្តី​របស់ខ្លួន​ក៏ដោយ​ក៏​គាត់​អាចមាន​សមត្ថភាព​រក​ចំណូល​សម្រាប់​ចិញ្ចឹម​ខ្លួនឯង​ក៏ដូចជា​គ្រួ​សារបាន​ផងដែរ​។​

លោកស្រី​បាន​បន្តថា​ ជាដំបូង​យើង​បាន​បណ្តុះបណ្តាល​ដល់​ស្ត្រី​មេផ្ទះ​ឲ្យ​មាន​ភាពក្លាហាន​មាន​ទំនុកចិត្ត​និង​ជឿជាក់​លើ​ខ្លួនឯង មាន​ភាពរឹងមាំ​និង​ម្ចាស់ការ​លើ​ខ្លួនឯង​ព្រមទាំង​ពី​របៀបការ​ប្រាស្រ័យ​និង​ទំនាក់ទំនង​នៅក្នុង​សង្គម​ដែលជា​យុទ្ធសាស្ត្រ​ក្នុង​ការលក់​បែប​ស្តង់​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អតិថិជន​មានការ​គាំទ្រ​និង​ជឿជាក់​មកលើ​ផលិតផល​របស់​យើង​និង​បន្ត​គាំទ្រ​ជា​រៀងរហូត​។​

លោកស្រី​បាន​បន្តទៀតថា ​បន្ទាប់ពី​បង្ហាត់បង្រៀន​ដល់​ស្ត្រី​មេផ្ទះ​រួច​យើង​ក៏បាន​បង្ហាត់បង្រៀន​ពួកគាត់​ឲ្យ​ចេះ​ពី​របៀប​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​កំពុងតែ​ពេញនិយម​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

លោកស្រី​បាន​បន្តទៀតថា ​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ស្ត្រី​មេផ្ទះ​ដែល​ធ្លាប់តែ​នៅ​មើល​កូនចៅ​បាន​ក្លាយជា​តំណាង​ចែកចាយ​ដោយ​ខ្លួនឯង​ផ្ទាល់​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួ​សារបាន​កាន់តែ​ប្រសើរ​ជាង​មុន​ដោយសារ​ផលិតផល I’Skin​ដែល​ជួយ​ថែរក្សា​សម្រស់​ស្ត្រី​ឲ្យ​បាន​ស្អាត​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​។​

លោកស្រី​បាន​ពន្យល់ថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​គាំទ្រ​ច្រើន​នេះ​គឺ​ដោយសារតែ​ផលិតផល​I’Skin​មានគុណ​ភាព​និង​ប្រសិទ្ធភាព​ខ្ពស់​មានតម្លៃ​សមរម្យ​ដែល​ស្ត្រី​គ្រប់​ស្រទាប់វណ្ណៈ​អាច​ទិញ​ប្រើប្រាស់​បាន​ដែល​នេះ​ក៏​ព្រោះតែ​យើង​មាន​រោងចក្រ​ផលិត​ដោយ​ខ្លួនឯង​ផ្ទាល់​គឺ​រោងចក្រ OEM Prem iumbrands​នៅ​ប្រទេស​ថៃ​និង​មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​កម្ពុជា​។​

អ្នកស្រី ញ៉ៅ សា​រ៉ា​ត ដែលជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន អាយ អេស គ្រួសារ អាយ ស្គី​ន​បាន​រំលឹកថា​មុននឹង​អ្នកស្រី​ឈាន​មកដល់​សព្វថ្ងៃនេះ​គឺ​ផ្តើមចេញពី​ការទិញ​ផលិតផល​ម៉ាក​I’Skin​នេះ​មកប្រើប្រាស់​ដោយ​ខ្លួនឯង​និង​បាន​ទិញ​ចែកចាយ​សម្រាប់តែ​បងប្អូន​។​បន្ទាប់មកទៀត​ដោយ​មើលឃើញ​ពី​ការ​គុណភាព​ផលិត ផល​អាយ​ស្គី​ន​នេះ​ទើប​អ្នកស្រី​បានសម្រេច​យក​ផលិតផល​នេះ​មក​ដាក់លក់​តែម្តង​ដោយមាន​ការបណ្តុះបណ្តាល​ពី​ក្រុមហ៊ុន​របស់​ម៉ាក់យាយ​។​

អ្នកស្រី​បាន​បន្តទៀតថា​ចាប់តាំងពី​អ្នកស្រី​បាន​លក់​ផលិតផល​នេះ​មក​បានធ្វើ​ឲ្យ​អ្នកស្រី​មានការ​ផ្លាស់ប្តូរ​ពិសេស​ចេះ​ពី​ការទំនាក់ទំនង​នៅក្នុង​សង្គម​ខាងក្រៅ ចេះ​មានគំនិត​វែងឆ្ងាយ​ចេះ​គោលដៅ​ច្បាស់លាស់​និង​ចេះ​ពី​របៀប​ធ្វើ​អាជីវកម្ម​ជាដើម​ខណៈ​កាលពីមុន​អ្នកស្រី​ជា​មនុស្ស​មិនសូវ​ពូកែ​និយាយស្តី​និង​ខ្លាច​ច្រើន​មិនដឹង​រកស៊ី​អ្វី​ទេ​ព្រោះ​ខ្លាច​ខាត​។​

អ្នកស្រី​បានបញ្ជាក់​ថា​« អ្វីដែល​រឹតតែ​ពិសេស​នោះ ក្រោម​វត្តមាន​របស់លោក​ស្រី​អគ្គនាយិកា​ម៉ាក់យាយ I’Skin ក៏បាន​ជួយ​លើកស្ទួយ​ដល់​ស្ត្រី​មេផ្ទះ​ក៏ដូចជា​រូបខ្ញុំ​ឱ្យ​ក្លាយជា​ស្ត្រី​ម្នាក់​ដែល​ខ្លាំង និង​ឆ្នើម ដែល​អាច​រកចំណូលបាន​ដោយ​ខ្លួនឯង​ផ្ទាល់​មិនចាំបាច់​ពឹង​លើ​ស្វាមី​តែ​ម្យ៉ាង ហើយ​ជាពិសេស​នោះ​សម្រាប់​ស្ដ្រី​មេផ្ទះ ក៏​មិនចាំបាច់​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​សម្រាប់​ការបង្កើត​អាជីវកម្ម​ដែល​រកបាន​ចំណូល​ខ្ពស់ ដោយ​ការចាប់ផ្ដើម​ដើមទុន​ដំបូង​ត្រឹមតែ ៥៥​ដុល្លារ តែប៉ុណ្ណោះ ដែល​អាច​ផ្លាស់​ប្ដូរជីវិត​ឲ្យ​កាន់តែ​ប្រសើរឡើង​ជាមួយ​ក្រុមហ៊ុន I’Skin ផងដែរ​»​។​

អ្នកស្រី Khun Kem ដែលជា​ម្ចាស់​រោងចក្រ OEM Premiumbrands មកពី​ប្រទេស​ថៃ​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​លោកស្រី​អគ្គនាយិកា​ម៉ាក់យាយ I’Skin​ដែល​បាន​ខិតខំ​ពង្រីក​ផលិតផល​នេះ​បាន​ទូលំទូលាយ​និង​បាន​ចូលរួម​លើកស្ទួយ​ដល់​ស្ត្រី​មេផ្ទះ​ក្លាយជា​ម្ចាស់​ដេប៉ូ​ហើយ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​បាន​ប្រសើរ​។​

អ្នកស្រី​បានស្នើ​ឲ្យ​ម្ចាស់​ដេប៉ូ​ទាំងអស់​បន្ត​ជួយ​គាំទ្រ​ដល់​លោកស្រី​អគ្គនាយិកា​ម៉ាក់យាយ I’Skin​ជា​បន្តទៀត​ដើម្បី​ឲ្យ​លោកស្រី​បន្ត​ជួយ​បណ្តុះបណ្តាល​ដល់​ស្ត្រី​កម្ពុជា​ឲ្យ​ក្លាយជា​សហគ្រិន​ដ៏​ពូកែ​ក្នុង​លក់​ផលិតផល​នៅតាម​ប្រព័ន្ធ​អន​ឡាញ នេះ​។

គួរ​បញ្ជាក់ថា ម៉ាក​ផលិតផល I’Skin ដែលជា​ការនាំយក​ផ្ដាច់មុខ​មក​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន អាយ អេស គ្រួសារ អាយ​ស្គី​ន (I S KROUSAR I’SKIN Co.,LTD) ដែលមាន​ផលិតផល​ដូចជា ឡេ​លាប​ស្បែក ឡេ​លាបមុខ សេរ៉ូម សាប៊ូ​សម្អាត​ផ្ទៃមុខ និង​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន​មុខ​ផ្សេងទៀត ដែល​សុទ្ធសឹង​តែមាន​គុណភាព និង​ប្រសិទ្ធភាព ដោយ​ទទួលស្គាល់​ពី​អ្នកប្រើប្រាស់​ផ្ទាល់​តែម្ដង ហើយ​អ្វីដែល​សំខាន់​ផលិតផល I’Skin ក៏មាន​ការទទួលស្គាល់​ស្របច្បាប់​ពី​ក្រសួងសុខាភិបាល​ខ្មែរ និង​ថៃ​ថែម​ទៀតផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114