ព័ត៍មានទាន់​ហេតុការណ៏
Search

ទួរគី​បើក​ការវាយលុក​ដីគោក​ប្រឆាំង​កងកម្លាំង​ឃើ​ដ​ក្នុងប្រទេស​ស៊ី​រី​

ប្រទេស​ទួរគី​បាន​បើក​ការវាយប្រហារ​ដ៏​ធំ​មួយ​លើ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ពួក​ឃើ​ដ​នៅ​ភាគ ឦសាន​នៃ​ប្រទេស​ស៊ី​រី​ជាមួយនឹង​ការទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង​និង​ការវាយលុក​លើដី​គោ​កប​ន្ទា​ប់​ពី​ការដក​កងទ័ព​របស់​សហរដ្ឋអាមេរិក​។​

លោក​ប្រធានាធិបតី Recep Tayyip Erdogan បានប្រកាស​កាលពី​ថ្ងៃ​ពុធ​អំពី​ការចាប់ផ្តើម​ការវាយប្រហា​រ​នេះ​នៅលើ​បណ្តាញ​សង្គម Twitter និង​ភ្លាមៗ​បន្ទាប់ពី​យន្ដហោះ​និង​កាំភ្លើង​ធំ​បាន​វាយប្រហារ​ទៅលើ​ទីតាំង​ឃើ​ដ​នៅតាម​បណ្តោយ​ព្រំដែន​ដែលជា​ហេតុ​ជំរុញ​ឲ្យ​ជន​ស៊ីវិល​រាប់ពាន់នាក់​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​។​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្រមាន​ថា ប្រសិនបើ​ប្រតិបត្តិការ​របស់​ទួរគី​មិន​ត្រូវបាន​អនុវត្តតាម​លក្ខណៈ​មនុស្សធម៌​តាម​ដែល​អាចធ្វើ​ទៅបាន​ទេនោះ លោក​នឹង​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។​

ការវាយប្រហារ​នេះ​ហាក់ដូចជា​មិនអាច​ចៀសផុត​បានទេ​ចាប់តាំងពី​លោក​បានប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​អំពី​ការ​ដកទ័ព​ចេញពី​ព្រំដែន​ប៉ុន្តែ​ការវាយប្រហារ​នេះ​បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ជា​អន្តរជាតិ​ហើយ​កិច្ចប្រជុំ​ជាបន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

សម្ព័ន្ធ​អារ៉ាប់​បាន​និយាយថា ខ្លួន​នឹង​កោះប្រជុំ​បន្ទាន់​មួយ​ក្នុង​ទីក្រុង​គែរ​នៅ​ថ្ងៃទី​១២​ខែតុលា​។​
​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា សមាជិក​ចំនួន​១៦​នាក់​នៃ​កងជីវពល​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​ដឹកនាំ​ដោយ​ជនជាតិ​ឃើ​ដ​ត្រូវបាន​សម្លាប់​នៅ​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​ការវាយលុក​របស់​ទួរគី​។​

ក្រសួងការពារជាតិ​ទួរគី​បាន​និយាយ​នៅលើ twitter ថា មកទល់ពេលនេះ កងកម្លាំង​របស់ខ្លួន​បាន​វាយប្រហារ​គោលដៅ​ក្រុម​ភេរវកម្ម​ឃើ​ដ​ចំនួន​១៨១​ទីតាំង​។​

អ្នកនាំពាក្យ​នៃ​ក្រុម​សកម្មប្រយុទ្ធ​ស៊ី​រី​ដែល​គាំទ្រ​ទួរគី​បាន​ប្រាប់ AFP ថា ដំណាក់កាល​ដីគោក​នៃប្រតិបត្តិ​ការ​នេះ​បានចាប់ផ្តើម​នៅ​តំបន់ Tal Abad ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទួរគី​បាន​រាយការណ៍​ថា កងកម្លាំង​ពិសេស​និង​រថពាសដែក​បាន​ចូលទៅក្នុង​ចំណុច​ជាច្រើន​នៅតាម​ព្រំដែន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114