ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធភាព​ប្រជែង​ស្បែកជើង​មាស​ពានរង្វាន់ សម្តេច ហ៊ុន សែន របស់ វ៉ា សុខ​ថន​

​គិត​ត្រឹម​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ សម្តេច ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ ២០១៩ នៅសល់តែ ១​ប្រកួត​ទៀត​ប៉ុណ្ណោះ​គឺ​ការ​ប្រជែង​ជើងឯក រវាង​ក្លិប​បឹងកេត ទល់នឹង​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

ក្រ​ឡែក​ទៅ​មើល​លទ្ធភាព​ប្រជែង​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់​មួយ​នេះ​វិញ កីឡាករ របស់​ក្លិប ភ្នំពេញ​ក្រោ​ន វ៉ា សុខ​ថន ដែល​ជា​កូនកាត់​ខ្មែរ​-​បារាំង កំពុង​ជា​បេក្ខភាព​មាន​ភាគរយ​ខ្ពស់​ក្នុង​ក្រសោប​យក​ពានរង្វាន់​ឯកត្តជន​មួយ​នេះ ក្នុង​ឆ្នាំ ២០១៩​នេះ បន្ទាប់ពី​គេ​រកបាន ១៣​គ្រាប់ គិត​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

១៣​គ្រាប់​របស់ វ៉ា សុខ​ថន គឺ​ស៊ុត​ចូល​ទី កំពង់ចាម ១១​គ្រាប់ ទាំងពីរ​ជើង ដែល​គ្រានោះ​ភ្នំពេញ​ក្រោន ឈ្នះ ២៤ ទល់នឹង ០ ( លទ្ធផល​សរុប​ទាំងពីរ​ជើង ) និង ២​គ្រាប់ ទៀត ទាល់​ចូលក្នុង​វគ្គ​កាត់សេចក្តី​បាល់ ១១​ម៉ែត្រ នៃ​ការប្រកួត ទល់នឹង ក្រសួងការពារជាតិ វគ្គ​៨​ក្រុម​ចុងក្រោយ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង។

លទ្ធភាព​នៃ​ការ​ប្រជែង​ពាន​ស្បែកជើង​មាស ខ្ពស់​សម្រាប់ សុខ​ថន ដោយហេតុថា នៅសល់​ការប្រកួត ១​គូ​ទៀត​ប៉ុណ្ណោះ រវាង ព្រះខ័ន​រាជ​ស្វាយរៀង និង បឹងកេត ហើយ​ក្នុងនោះ វឌ្ឍនាកា ដែលមាន​គ្រាប់​បាល់​ច្រើនជាងគេ​ទី​ពីរ​នោះ គឺមាន​ត្រឹម ៩​គ្រាប់​ប៉ុណ្ណោះ។

សម្រាប់​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់ ច្រើនជាងគេ ទាំង​១០​នាក់​គិត​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួមមាន វ៉ា សុខ​ថន ១៣​គ្រាប់​, ចាន់ វឌ្ឍនាកា ៩​គ្រាប់ រ៉ឹង ប៊ុន​ហៀ​ង ៥​គ្រាប់​, លី សា​រ័​ត្នុ ៤​គ្រាប់​, យ៉ើ មូស្លីម ៤​គ្រាប់​, ម៉ៅ ពិសិដ្ឋ ៣​គ្រាប់​, នុប តុលា ៣​គ្រាប់​, សឿង បញ្ញា ៣​គ្រាប់​, លី ម​ស្លី​ម ៣​គ្រាប់​, សុខ បញ្ញា ៣​គ្រាប់៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114