ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ច ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍

ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ១៣​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី គណៈរដ្ឋមន្ត្រី បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ដូចខាងក្រោម ​៖
១-សេចក្ដីព្រាងច្បាប់ ​ស្ដីពី​វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្ដីពី​សហជីព។​
២-បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់​ព្រក​ម​ម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការ​អនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ ​៖
-កិច្ចព្រមព្រៀង​ ស្តីពី​ផល​ស្ដុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​ នៃ​អង្គការ​សហ​ប្រជា​ជាតិ​។​
នៅ​ទីស្ដីការ​នាយករដ្ឋមន្ត្រី វិមាន​សន្តិភាព​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114