ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​បើក​លឿន បាត់បង់​ម្ចាស់ការ រេ​ចង្កូត​ក្រឡាប់ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

បាត់ដំបង ៖ យ៉ាងហោចណាស់​ ក៏មាន​មនុស្ស​ម្នាក់​ដែរ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅ ក្នុង​ហេតុ ការណ៍ នៃ​គ្រោះថ្នាក់​ចរាចរណ៍​មួយ នាពេល​កណ្ដាល​អធ្រាត្រ បន្ទាប់ពី​មាន​រថយន្ត​មួយ​គ្រឿង​បាន​បោះ​ពួយ​យ៉ាង​លឿន ហើយ​ទំនងជា​បាត់បង់​ម្ចាស់ការ​ក៏បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​តែម្តង។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ បាន​កើត​ឡើង​ កាលពី​ថ្ងៃទី១១ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​រថយន្ត​នោះ​ ម៉ាក​Camary បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-8803 គឺ​រថយន្ត​នេះ​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ក្រឡាប់​បណ្ដាល​ឲ្យ​ស្លាប់​១​នាក់ ​និង ១​នាក់​របួសធ្ងន់១នាក់។

ភ្លាមៗ​នោះដែរ សមត្ថកិច្ច​មិនបាន​ស្គាល់​អំពី​អត្តសញ្ញាណ​មនុស្ស​នៅក្នុង​រថយន្ត​ទាំង២នាក់​នោះទេ ដោយ​គ្រាន់តែ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ទាំង​អ្នករបួស និង​សព ដើម្បី​ស្រាវ​ជ្រាវ​រក​ក្រុមគ្រួសារ ចំណែក​រថយន្ត ត្រូវ​បាន​កម្លាំង​នាំយកមក​រក្សាទុក​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114