ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ត្រូវ​ប៉ូលិស​ក្រុង​បាន​លុង ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ឈើ ​បញ្ជូន​ទៅ​តុលាការ​

រតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​អធិការ​ក្រុង​បាន​លុង​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​អំពើ​លួច​គ្មាន​ស្ថាន​ទម្ងន់​(​លួច​ឈើ​)។

ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើឡើងកាលពី​វេលា​ម៉ោង​២១​និង​២០​នាទី ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​កន្លង​ទៅ ត្រង់​ចំណុច​ផ្ទះ​យាយ​រ៉ា​ន់ ស្ថិតនៅ​ក្នុង​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យ៉ា​ត អេង​ឡុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​មុខ​របរ ជាងសំណង់ រស់នៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​រួមមាន រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ចំនួន​៣៤​កំណាត់​ ជា​ប្រភេទ​ឈើ​គ្រឿងផ្ទះ។

បច្ចុប្បន្ន​ ជនសង្ស័យ​ រួមទាំង​វត្ថុតាង​ កំពុង​រក្សាទុក និង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់​វិធានការ​ទៅតាម​ផ្លូវច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114