ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ម្នាក់​បែក​ថ្នាំ​ ដល់​កម្រិត​គិត​ខ្លី​ចង់​ប្រល័យ​ជីវិត​ខ្លួនឯង​ចង់​លោត​ពី​លើ​ផ្ទះ​ល្វែង​ តែ​បាន​សមត្ថកិច្ច​ជួយ​ទាន់

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដោយសារ​អំណាច​នៃ​ឥទ្ធិពល​ថ្នាំញៀន​ដល់​កម្រិត សម្រេចចិត្ត​គិត​ខ្លី​ចង់​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ផ្ទះល្វែង​កំពស់​៣​ជាន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំគ្នា​យក​ពូក​និង​របស់របរ​ទន់​ៗ​ដើម្បី​ទប់​នឹង​ទម្ងន់​នៃ​ការ​លោត​ចុះ​មក តែ​ក្រោយពី​សមត្ថកិច្ច​ជំនាញ ដឹង​ទាន់​ពេល​វេលា បាន​លប​ឡើងទៅ​ចាប់​ក្រៀក​រំដោះ​ទាន់​ពេល​វេលា​ទើប​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ដែល​ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១១​ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ព្រលានយន្តហោះ​ភ្នំពេញ​ភូមិ​ក្បាលដំរី សង្កាត់​កា​កា​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​ជា​ជន​ជាតិចិន​ម្នាក់​នេះ​ ដែល​គេ​មិន​ស្គាល់​ឈ្មោះ បាន​ឡើងលើ​អគារ​ផ្ទះល្វែង​កម្ពស់​៣​ជាន់ ហើយ​ដោះអាវ​ស្រាត​ខោ​ចេញ​អស់ នៅ​សល់​តែ​លី​អូ រួច​ស្រែក​ទ្រហោរ យំ និង​បម្រុង លោត​សម្លាប់​ខ្លួន​ពីលើ​អកា​ផ្ទះល្វែង​នោះ តែ​ដោយសារ​មាន​ប្រជាពលរដ្ឋ ព្រមទាំង​មាន​ជន​ជាតិ​ចិន​ដូចគ្នា ជួយ​ស្រែក​ពន្យល់​ណែនាំ និង​ត្រៀម​ពូក​និង​របរ​ទន់ៗ រៀបចំ​នៅ​ខាងក្រោម ដើម្បី​ទទួល​កុំ​ឲ្យ​លោត​មក​កុំ​ឲ្យ​ស្លាប់​ឬ​របួសធ្ងន់ គឺ​ធ្វើតាម​ជាក់ស្ដែង​និង​បន្ទាន់​ប៉ុណ្ណោះ។

ប្រភព​បន្ត​ថា បន្ទាប់មក​ពេល​ដឹង​ដល់​កម្លាំង​អន្តរាគមន៍​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យក​ឧបករណ៍ សង្គ្រោះ ហើយ​ឡើង​ទៅ​ចាប់​ក្រៀក ចុះ​មក​ក្រោម​ទទួល​បាន​ជោគជ័យ ដោយ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះឡើយ រួច​បញ្ជូន​ទៅ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​តាម​នីតិវិធី​និង​បន្សាប​គ្រឿងញៀន​ឡើងវិញ៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114