Connect with us

KPT+

អ្វី​ដែល​ត្រូវ​ធ្វើ​​ នៅ​ពេល​ដែល​មិត្តភ័ក្ដិ​​មិន​ចូលចិត្ត​មិត្ត​ប្រុស​របស់​អ្នក

បានផុស

នៅ

ចំណុច​សំខាន់​មួយ​ដែល​គូ​ស្នេហ៍​ឆ្លង​កាត់​គឺ​ណែនាំ​គ្នា​ដល់​ក្រុម​មិត្តភ័ក្ដិ​របស់​ពួកគេ។ វា​ប្រហែល​ជា​មិនមែន​ជា​ការ​រកាំរកូស​ដូច​ការ​ជួប​ឪពុកម្ដាយ​ទេ​ ​ប៉ុន្តែ​ក៏​មិនមែន​មាន​ន័យ​ថា​ស្រួល​ដែរ។

យើង​តែង​សង្ឃឹម​ថា​មនុស្ស​គ្រប់គ្នា​នឹង​មាន​ភាព​សប្បាយ​រីករាយ​នៅ​ទំនាក់ទំនង​របស់​យើង​ ហើយ​គិត​ថា ​នេះ​គឺ​ជា​ទំនាក់ទំនង​ដ៏​អស្ចារ្យ។ ចុះប្រសិន​បើ​មិត្ត​របស់​យើង ​ស្អប់​មិត្ត​ប្រុស​របស់​យើង គួរ​ធ្វើ​យ៉ាងម៉េចទៅ?

រឿង ៥ យ៉ាង​ខាងក្រោម​នេះ​គឺ​ជា​ជំហាន​ចាំបាច់​ ដើម្បី​ធ្វើ​នៅ​ពេលអ្នក​ឃើញ​ខ្លួនឯង ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​មួយ។

១ សួរ​ពួកគេ​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​មាន​អារម្មណ៍​បែបនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​មិត្តភ័ក្ដិ​ស្អប់​មិត្ត​ប្រុស​របស់​អ្នក ​អ្នក​គួរ​តែ​សួរ​ពួកគេ​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​មាន​អារម្មណ៍​បែបនេះ? នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​យល់ព្រម​ជាមួយ​ពួកគេ​ឬ​បោះចោល​មិត្ត​ប្រុស​នៅ​នឹង​កន្លែង (ប្រសិន​បើ​អ្នក​ពិត​ជា​ស្រឡាញ់​គាត់ ​ហើយ​មាន​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ថា ​នេះ​ជា​ការ​ត្រឹមត្រូវ​អ្នក​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ) ។ វា​មាន​ន័យ​ថា​អ្នក​មាន​ឆន្ទៈ​ចង់​ស្ដាប់​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​និយាយ ​ដែល​ជា​តួនាទី​របស់​អ្នក​ក្នុង​នាម​មិត្ត​ម្នាក់​ម្នាក់។

២ ប្រាប់​ពួកគេ​ថា​អ្នក​ស្រឡាញ់​គាត់ ​ហើយ​ពួកគេ​ត្រូវ​ទទួល​យក​រឿង​នេះ

បើ​មិត្តភ័ក្ដិ​របស់​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក ​នោះ​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ស្អប់​គាត់​និង​សុំ​គាត់​គាត់​បែក​ទេ។ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​យោបល់​ផ្សេងៗ​គ្នា។ វា​អាច​ថា​ពួកគេ​ច្រណែន​នឹង​អ្នក ​ជា​ពិសេស​បើ​ពួកគេ​នៅ​លីវ​ ឬ​មិន​សប្បាយ​ចិត្ត​ក្នុង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ ​អ្វី​ដែល​អ្នក​គួរ​ធ្វើ ប្រាប់​មិត្តភ័ក្ដិ​របស់​អ្នក​ថា​អ្នក​ស្រឡាញ់​សង្សារ​របស់​អ្នក​ហើយ​ពួកគេ​ត្រូវ​ទទួល​យក​វា។

៣.​ទទួល​យក​អារម្មណ៍​របស់​ពួកគេ​សិន

នៅ​ពេល​មិត្តភ័ក្ដិ​ស្អប់​មិត្ត​ប្រុស​របស់​អ្នក ​នេះ​គឺ​ជា​រឿង​មួយ​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ទទួល​យក​អារម្មណ៍​របស់​ពួកគេ។ ពួកគេ​នឹង​ទទួល​យក​អារម្មណ៍​របស់​អ្នក​ដូចគ្នា ​វា​ជា​បញ្ហា​នៃ​ការ​គោរព​គ្នា​ទៅវិញទៅមក។

ប្រសិនបើពួកគេមិនគោរពក៏តាមតែគេទៅ សំខាន់យើងស្រលាញ់គ្នាមិនបានបង្ករឲ្យអ្នកណាឈឺចាប់! បើសិនការស្រលាញ់យើងអំពល់ទុក្ខដល់គេ នេះអាចជាបញ្ហាមួយគួរពិចារណា។

៤.កុំ​និយាយ​ពី​មិត្ត​ប្រុស​ក្នុង​ពេល​សន្ទនា

ក្នុង​ពេល​ដែល​កំពុង​តែ​ជជែក​គ្នា​ជាមួយ​ក្រុម​មិត្ត​របស់​អ្នក ​គួរ​កុំ​យក​ប្រធាន​បទ​មិត្ត​ប្រុស​អ្នក​មក​និយាយ​វា​អាច​ធ្វើ​ឲ្យ​សម្ព័ន្ធ​ភាព​ក្លាយ​ជា​ល្អក់​កករ​បាន។ អ្នក​អាច​ពិបាក​ដែល​មិន​អាច​និយាយ​អំពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ខ្លាំង​បាន។ ប៉ុន្តែ​វា​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​រក្សា​មិត្តភ័ក្ដិ​ជាមួយ​មនុស្ស​ទាំងនេះ។

៥.នាំ​គាត់​ទៅ​ពិធី​ជប់លៀង

ក្នុង​ពិធី​ជប់​លាង​ដែល​មិត្ត​អ្នក​អញ្ជើញ​អ្នក​ទៅ​ ជឿ​ថា​អ្នក​ប្រាកដ​ជា​នាំ​មិត្ត​ប្រុស​ទៅ​ជាមួយ។ ប៉ុន្តែ​បើ​សិន​ជា​នាំ​គាត់​ទៅ ​តែ​ក្រុម​មិត្ត​ដែល​មិន​ចូលចិត្ត​គាត់ ហើយ​សម្លឹង​មើល​ម​ក​គាត់ រួច​ចង់​និយាយ​អ្វី​ដែល​គួរ​​ឲ្យ​អស់​សំណើច​ទៅ​កាន់​មិត្ត​ប្រុស ​អ្នក​អាច​និយាយ​អ្វី​មួយ​ទៅ​មុន​ដូចជា “ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​អ្នក ​ប៉ុន្តែ​សូម​គោរព​ថា ​គាត់​ជា​មិត្ត​ប្រុស​របស់​ខ្ញុំ ​ហើយ​ខ្ញុំ​នឹង​នាំ​គាត់​ទៅ។ ប្រសិន​បើ​ពួកគេ​ជា​មិត្ត​ល្អ​ ពួកគេ​នឹង​នៅ​ស្ងៀម​ហើយ​ឈប់​និយាយ​អ្វី​ដែល ​រំខាន​ដល់​អ្នក ៕

ប្រែសម្រួល៖សាង ស្រីល័ក្ខ

ចុចអាន៖៤ វិធី ​​ជម្នះ​ភាព​ភ័យខ្លាច​ ដែល​យើង​ច្រើន​តែ​មើល​រំលង​

ចុចអាន៖ជឿ​អត់​ថា​មនុស្ស​ស្រី មាន​ចរិត​ចាស់​ទុំ​ជាង​ប្រុសៗ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម