Connect with us

ព័ត៌មានជាតិ

អំណោយ​ប្រចាំ​ខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​ បានប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​​

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ម្សិល​មិ​ញ​នេះ​ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​នាំយក​ថវិកា​ចំនួន ៥,១០០,០០០​រៀល ( ប្រាំ​លាន មួយ​សែន​រៀល​) អង្ករ​ចំនួន ២៥​ការុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រចំនួន១៧​គ្រួសារ និងក្រុមការងារ​មូលដ្ឋានចំនួន​១២​គោលដៅ ដែល​អំណោយ​ទាំងនេះ​ ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ជា​រៀង​រាល់ខែអស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា ជានិច្ចកាល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែងតែ​ជួយ​ទំនប់​បម្រុង​ដល់​ពលរដ្ឋ​ទីទាល់ក្រជួប​ការលំបាក​ក៏​ដូច​ជាមាន​គ្រោះអាសន្ន​ជាច្រើន​គ្រួសារ​មក​ហើយ ជាក់ស្ដែង​ទុរគតជន​ចំនួន​១១៧​គ្រួសារ ដែល​បានទទួល​អំណោយ​ជា​រៀងរាល់ខែ​តែម្ដង​ក្នុង​នោះ​រួមមាន ទុរគតជន​ចំនួន​១៧​គ្រួសារ ដែល​បានទទួល​អំណោយ​ជា​រៀងរាល់ខែ​រួមមាន ៖

១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន អង្ករ ០៣​កា​រុង និង ថវិកា​២០​ម៉ឺន​រៀល ។

២-/ ឈ្មោះ ហម ស៊ី​ផាន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ដំណាក់​សង្កែ ស្នើសុំ​អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺ​ន​រៀល ។​

៣-/ ឈ្មោះ សន គីម ភេទ​ស្រី អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​រុង ថវិកា​១០​ម៉ឺន​រៀល ។​

៤-/ ឈ្មោះ ស្រី ចេង (​ស្លាប់​) ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​នៅ​ប្រពន្ធ ព្រំ ខៃ មាន​ជីវភាព​ខ្វះខាត​) ស្នើសុំ​អង្ករ​០១​កា​រុង និង​ថវិកា ១០​ម៉ឺន​រៀល ។​

៥-/ ឈ្មោះ អ៊​ន អឿន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ពិការ​ដៃ​ម្ខាង​) ស្នើសុំ​អង្ករ​០១​កា​រុង​ថវិកា​១០​ម៉ឺន​រៀល ។​

៦-/ ឈ្មោះ ខាន់ សួន អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួល បាន អង្ករ ០៤​កា​រុង និង ថវិកា​២០​ម៉ឺន​រៀល ។

៧-/ (​ចៅ គង់ ស្លាប់​) នៅ​ប្រពន្ធ​ឈ្មោះ ឱក យ៉ាន នៅ​ភូមិ​ព្រែក​រទាំង អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺន​រៀល ។​

៨/ ឈ្មោះ ឡុង សុន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ​នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​មាន​ជំងឺ មាន​ចៅ​ក្នុងបន្ទុក​០៣​នាក់​) ទទួលបាន​អង្ករ​០២​កា​រុង ថវិកា​២០​ម៉ឺន​រៀល ។​

៩-/ ឈ្មោះ លឹម ម៉េង ភេទ​ស្រី អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា រស់នៅ​អាស្រ័យ​ញាតិ​ជិតខាង​) ស្នើសុំ​អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺន​រៀល ។​

១០-/ ឈ្មោះ ទួន លន់ ភេទ​ស្រី អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺន​រៀល ។​

១១-/ ឈ្មោះ គឹម ផុន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ (​ស្លាប់​នៅ​ប្រពន្ធ ទុយ បូ​) នៅ​ភូមិ​ព្រែក​ថ្លឹង (​ពិការភ្នែក​ដើរ​មិន​រួច មាន​ចៅ​ក្នុងបន្ទុក​ច្រើន​) ទទួលបាន​អង្ករ​០២​កា​រុង ថវិកា​២០​ម៉ឺន​រៀល ។​

១២-/ ឈ្មោះ ឈឿន សំអុល ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ព្រែកកំពឹស ( មេម៉ាយ​មានកូន​ច្រើន​ក្នុងបន្ទុក និង​មាន​ជំងឺ ) អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺន​រៀល ។​

១៣-/ ឈ្មោះ យឺន សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ (​កំព្រា​) ពិការ​ជើង​ទាំងសងខាង នៅ​ភូមិ​ព្រែកកំពឹស ទទួលបាន​អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺន​រៀល​រៀងរាល់ខែ ។​

១៤-/ ឈ្មោះ ផាត សុខ​ជា ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​កំព្រា​ឪពុកម្តាយ និង​មាន​ជំងឺ​ប្រចាំកាយ​) ទទួលបាន​អង្ករ​០១​កា​រុង និង​ថវិកា​២០​ម៉ឺន​រៀល ។​

១៥-/ ឈ្មោះ ស រុន ភេទ​ស្រី អាយុ​៨២​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺន​រៀល ។​

១៦-/ ឈ្មោះ ឃុ​ត ម៉ៅ ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​មាន​ជំងឺ គ្មាន​ទីពឹង​) ស្នើសុំ​អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺន​រៀល ។​

១៧-/ ឈ្មោះ ស្រាំ សាម៉ន ភេទ​ស្រី អាយុ​៧១​ឆ្នាំ ( ចាស់ជរា​គ្មាន​ទីពឹង ) នៅ​ភូមិ​ព្រែក​រទាំង ស្នើសុំ​អង្ករ​០១​កា​រុង ថវិកា​១០​ម៉ឺន​រៀល ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម