Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​កណ្តាល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​០០​យប់​នេះ

បានផុស

នៅ

​ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​កណ្តាល​ចំនួន​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​០០​យប់​នេះ​តទៅ ក្រោយពី​ក្រុម​គ្រួ​ពេទ្យ​រក​ឃើញ​មាន​កូ​វីដ​-១៩​។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​យប់​នេះ​។ ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​កណ្តាល មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​មាន​ករណី​វិជ្ជមាន​កើតឡើង​ថ្មី​ក្នុងចំណោម​បុគ្គលិក​-​កម្មករ និង​អាជីវករ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​រីដ​-១៩ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី ម៉ោង​សូន្យ នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្តិសុខ បុគ្គលិក​-​កម្មករ អាជីវករ អតិថិជន និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ ជាមួយ​អាជ្ញាធរ មូលដ្ឋាន មន្ត្រី​ជំនាញ និង​មន្ត្រី​សុខាភិបាល ដើម្បី​ទៅ​យក​សំណាក​វិភាគ​រក​មេរោគ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ គណៈកម្មការ​ផ្សារកណ្តាល ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​មន្ត្រី​សុខាភិបាល ដើម្បី​ស្រាវជ្រាវ និង​កំណត់​អ្នក​ប៉ះពាល់​ផ្សេងៗ​ទៀត ព្រមទាំង​ចូលរួម​សហការ​អនុវត្ត​រាល់​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​។

ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ត្រូវបាន​ហាមឃាត់​រាល់ ការចេញ​-​ចូល និង​រាល់​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស ក្នុង​មូលដ្ឋាន​ផ្សារកណ្ដាល លើកលែងតែ​ករណី​ចំ​បាច់ ដូចខាងក្រោម ៖

– ការចេញ​-​ចូល និង​ការជួបជុំ​ក្នុងចំណោម​សន្តិសុខ បុគ្គលិក​-​កម្មករ អាជីវករ អតិថិជន និង​អ្នកពាក់ព័ន្ធ នៅក្នុង​ទីតាំង​កំណត់​ដែល​ត្រូវ​ផ្ដល់​សំណាក​។​

– ការចេញ​-​ចូល និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល – ការចេញ​-​ចូល និង​ការជួបជុំ​របស់​គណៈកម្មកា​រ​ផ្សារ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​គ្រប់​លំដាប់ថ្នាក់ ក្នុងការ​បំពេញការងា​រ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។

រាល់​ការ​ចេញ​-​ចូល និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ដែល​ត្រូវបាន​លើកលែង​ខាងលើនេះ ត្រូវ អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​តម្រួត សុវត្ថិភាព ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ “៣. ការពារ និង ៣.​កុំ​” របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម