Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌមានជ័យ​មាន​វិធាន​៣​ចំណុច​ធំៗ ​ចំពោះ​ដេប៉ូ​ខ្សាច់​និង​ការ​ដឹកជញ្ជូន​ខ្សាច់​ឲ្យ​បាន​ល្អប្រសើរ

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌមានជ័យ បាន​បើក​កិច្ចប្រជុំ​មួយ​ស្តី​ពី​វិធាន​ការអប់រំ​ត្រួតពិនិត្យ​រថយន្ត ដឹក​ខ្សាច់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ និង​ត្រួតពិនិត្យ​ដេប៉ូ​ខ្សាច់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង រាជធានី​ភ្នំពេញ និង លោកស្រី កែវ សុខ​ពិសី អភិបាលរង រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការចូលរួម ដោយ​ផ្ទាល់​ពី​សំណាក់​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​ ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ ការិយាល័យ និង​សមាជិក សមាជិកា អាជ្ញាធរ​សង្កាត់​ពាក់ព័ន្ធ​ព្រមទាំង​លោក លោកស្រី ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងអស់ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ផងដែរ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១។

លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​មាន​ដេប៉ូ​ខ្សាច់ និង​រថយន្ត​ដឹក​ខ្សាច់​កំពុងតែ​ប្រកប​អាជីវកម្ម​លក់ និង​ដឹកជញ្ជូន​ខ្សាច់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់ អនាម័យ បរិស្ថាន​ស្អាត​ក្នុង​មូលដ្ឋាន និង​នៅ​តាម​ដងផ្លូវ​នានា ជាពិសេស​នៅតាម​បណ្តោយ មហាវិថី​សម្តេច ហ៊ុន សែន។

លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​បន្តទៀត​ថា ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព របៀបរៀបរយ សុខមាលភាព​សាធារណៈ និង​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ក៏ដូចជា​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដូច្នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ ៣​ចំណុច​ធំៗ ដូច​ខាងក្រោម ៖ ១.​ខណ្ឌ​បន្ត​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី រថយន្ត​ដឹក​ខ្សាច់ ជាប្រចាំ​នៅ​តាម​បណ្តោយ​ផ្លូវ​នានា នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ ជាពិសេស​បណ្តោយ មហាវិថី​សម្តេច ហ៊ុន សែន និង ផ្លូវ ៣០​ម៉ែត្រ ។ ២. បន្ត​ត្រួតពិនិត្យ​ដេប៉ូ​ខ្សាច់​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ជាប្រចាំ និង​ជំរុញ​ម្ចាស់​ដេប៉ូ​អោយ​គោរព​តាម​គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ និង​លិខិត​អនុញ្ញាត និង​កិច្ចសន្យា ឲ្យ​បាន​ត្រឹមត្រូវ និង ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​រថយន្ត​ដឹក​ខ្សាច់​ឲ្យ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស ក្នុង​ការ​ដឹកជញ្ជូន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ការណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ។ ៣ . ម្ចាស់​ដេប៉ូ ត្រូវ​ណែនាំ​ដល់​រថយន្ត​ដឹក​ខ្សាច់​ផ្ទាល់ខ្លួន ធ្វើការ​ដឹកជញ្ជូន​ឲ្យ​មាន​ការ​បាញ់​លាង​សម្អាត​កង់ និង គ្រប ឲ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​ដឹក​ខ្សាច់​សើម និង ត្រូវ​លាង​សម្អាត​ផ្លូវ មុខ​ការដ្ឋាន​ឲ្យ​បាន​ស្អាត​ជាប្រចាំ៕

ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម