Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ដាក់ឆ្លងសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទេស ចរណ៍សុវត្ថិភាព»

បានផុស

នៅ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ដើម្បីដាក់ឆ្លងសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទេសចរណ៍សុវត្ថិភាព » ក្នុងកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មា ធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមក្រសួងទេសចរណ៍កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូហ៊្សូម ដោយមានការចូលរួមពីសមាជិក-សមាជិកា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុប ប្រមាណ ១១០នាក់។ ក្រសួង​ទេស​ចរណ៍ បានលើកឡើងថា ការបើកទទួលទេសចរណ៍សុវត្ថិភាព គឺពិតជាចាំបាច់ និងចំពេលវេលាសម្រាប់ពិនិ ត្យលទ្ធភាព ក្នុងការបើកទទួលភ្ញៀវ ទេសចរអន្តរជាតិឡើងវិញ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ ឲ្យបានឆាប់ទៅរក «ប្រ​ក្រតីភាពថ្មី» នៃសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាពិសេសឈរលើគោលការណ៍ រក្សាបាននូវតុល្យភាព រវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិ ភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព» ព្រមទាំងការចាប់យកឱកាស ធ្វើកំណែទម្រង់វិស័យទេសចរណ៍កម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

 

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម