Connect with us

ព័ត៌មានជាតិ

ទូតអឺរ៉ុប កោតសរសើរកម្ពុជាដែលសម្រេចបានដោយជោគជ័យការចាក់វ៉ាក់សាំងជូនដល់ប្រជាជន

បានផុស

នៅ

ថ្លែងនៅក្នុងពិធីប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្រ្តាហ្សេនេកា (AstraZeneca) ដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញជូនដល់រាជរដ្ឋាភិបាល  និងប្រជាជនកម្ពុជាចំនួន៣០ម៉ឺនដូសនាព្រឹកថ្ងៃអាទិត្យនេះ លោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងការកោតសរសើរដល់កម្ពុជាដែលសម្រេចបានដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Carmen MORENO បានលើកឡើងថា ថ្ងៃនេះ កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅក្នុងពិភពលោកដែលបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្លួនបានច្រើនលើសលុប។ ការផ្តល់ជូននូវវ៉ាក់សាំងនៅថ្ងៃនេះ គឺជាសក្ខីភាពមួយរបស់សហភាពអឺរ៉ុបដែលបាន និងកំពុងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលវីរុសកូវីដ-១៩ ហើយសហភាពអឺរ៉ុប នឹងបន្តចូលរួមក្នុងការគាំទ្រការងើបឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពសង្គមកម្ពុជាផងដែរបន្ទាប់ពីវិបត្តិកូវីដ-១៩នេះ។

គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ កម្ពុជាសម្រេចចាក់វ៉ាក់សាំងបានចំនួន១៤ ៣៥១ ៨០៥ នាក់ ស្មើនឹង៨៩.៧០% បើគិតជាចំនួនប្រជាពលរដ្ឋសរុប១៦លាននាក់ដែលជាតួលេខមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ។ សម្រាប់ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០,២០០,៤៧២ នាក់ដែលបានចាក់ដូសទី១ និងចំនួន ៩,៨៥០,៣៧០ នាក់បានចាក់ដូសទី២ដែលស្មើនឹង១០២.០០% នៃប្រជាជនគោលដៅសរុប១០លាននាក់ ។ ក្នុងនោះ សម្រាប់ដូសជំរុញ(ដូសទី៣)សម្រេចចាក់បានចំនួន៤ ៩៥៩ ៦៩៧នាក់ និងដូសជំរុញ (ដូសទី៤) សម្រេចចាក់បាន ចំនួន ៤៤៣ ៧១៣ នាក់។

ចំពោះកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៨ ៥៧៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤០ ៧៩៧ នាក់ ដែលស្មើនឹង ៩៩.៥២% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។ ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១០ ០០៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២១ ១៤៤ នាក់ ដែលស្មើនឹង ១០៥.៩៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២២ ៧៥៦ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៥ ៦៨៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.០៦% ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម