Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​​រដ្ឋ​​មន្ត្រី​​​ហ្សាម៉ាអ៊ីក​ទូល​រាជវង្ស​​អង់គ្លេស​ថា ប្រទេស​​ចង់​​បាន​​ឯករាជ្យ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីប្រទេសហ្សាម៉ាអ៉ីក លោក Andrew Holness បានទូលព្រះអង្គម្ចាស់ William និងមហេសី Kate របស់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកចង់បាន«ឯករាជ្យ» និងដោះស្រាយបញ្ហាដែលមិនទាន់ដោះស្រាយ មួយថ្ងៃបន្ទាប់ពីអ្នកតវ៉ាបានអំពាវនាវឲ្យចក្រភពអង់គ្លេសបង់ប្រាក់សំណងសម្រាប់ទាសភាព។

ព្រះអង្គម្ចាស់ William និង​ លោក Andrew Holness
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្វាមី និងមហេសីរបស់រាជវង្សអង់គ្លេសបានយាង​ទៅដល់ប្រទេសហ្សាម៉ាអ៉ីក​កាលពីថ្ងៃអង្គារ៍ដែលជារាជទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសអតីតអាណានិគមអង់គ្លេស ប៉ុន្តែបានប្រឈមនឹងការចោទសួរជាសាធារណៈនៃកេរ្តិ៍ដំណែលរបស់ចក្រភពអង់គ្លេស។

ក្នុងព្រះរាជសុន្ទរកថាមួយនៅល្ងាចថ្ងៃពុធ ព្រះអង្គម្ចាស់ William មិនបានឆ្លើយតបទៅនឹងការអំពាវនាវឲ្យ​ដក​ចេញ​ព្រះមហាក្សត្រិយ៍ Elizabeth ដែលជាព្រះអយ្យិការបស់ព្រះអង្គម្ចាស់​ពីប្រមុខរដ្ឋហ្សាម៉ាអ៉ីកឡើយ។

ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ និងមហេសីបានកើតមានឡើង បន្ទាប់ពីប្រទេសកោះ Barbados បានក្លាយជាសាធារណៈរដ្ឋជិត៤ខែមកហើយដោយបាន​ដក​ព្រះមហាក្សត្រិយ៍ Elizabeth ចេញពីតួនាទីជាប្រមុខរដ្ឋ ដែលបានធ្វើឲ្យប្រទេសហ្សាម៉ាអ៊ីកចាប់ផ្តើមសិក្សាដែរ។

លោកនាយករដ្ឋមន្ត្រី Holness បាននិយាយអំឡុងពេលថតរូបជាមួយនឹងព្រះអង្គម្ចាស់ William និងព្រះនាង Kate ថា ៖«នៅទីនេះមានបញ្ហាដូចដែលព្រះអង្គម្ចាស់ជ្រាបហើយគឺមិនទាន់ដោះស្រាយ»។

«ប៉ុន្តែហ្សាម៉ាអ៉ីក​ដូចឃើញស្រាប់ហើយគឺជាប្រទេសមួយដែលមានមោទកភាពខ្លាំង… ហើយយើងខ្ញុំនឹងផ្លាស់ប្តូរ។ ហើយយើងខ្ញុំមានបំណងបំពេញមហិច្ឆតាពិតប្រាកដរបស់ពួកយើងក្នុងការទទួលបានឯករាជ្យ ជាប្រទេសអភិវឌ្ឍ និងរុងរឿងពេញលេញ»។

មនុស្សជាច្រើនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ៍នៅខាងក្រៅគណៈកម្មការជាន់ខ្ពស់អង់គ្លេសនៅទីក្រុង Kingston ដោយបាននាំគ្នាច្រៀងចម្រៀងប្រពៃណី Rastafarian និងបានលើកបដាដែលសរសេរពាក្យ “seh yuh sorry”ដែលជាភាសាអ្នកស្រុកក្នុងការជំរុញឲ្យចក្រភពអង់គ្លេសសុំទោស។

នៅក្នុងព្រះរាជសុន្ទរកថាមួយនៅគេហដ្ឋានរបស់អគ្គទេសាភិបាលដែលចូលរួមដោយលោក Holness និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ព្រះអង្គ William ក៏បានឈប់រយៈពេលខ្លីដើម្បីធ្វើការសុំទោសចំពោះទាសភាព ទោះជាព្រះអង្គមានបន្ទួលថា ព្រះអង្គឯកភាពនឹងព្រះរាជប្រកាសរបស់ព្រះបិតារបស់ព្រះអង្គថា «ភាពឃោរឃៅគួរឲ្យរន្ធត់នៃទាសភាពបានប្រឡាក់ក្នុងប្រវត្តិសាស្ត្ររបស់យើងជារៀងរហូត»។

ព្រះអង្គម្ចាស់ William ដែលជាជួរទី២នឹងព្រះរាជបល្ល័ង្គអង់គ្លេស ក៏បានសម្តែងទុក្ខព្រួយយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ននៃទាសភាពដែលព្រះអង្គមានបន្ទួលថា មិនគួរមាន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម