Connect with us

កីឡា

ភ្នំពេញក្រោន​​ របូត​គ្រាប់បាល់ ៤ គ្រាប់ ​ប្រកួត​បើក​ឆាក AFC Cup

បានផុស

នៅ

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចាញ់ក្លិប Hougang United របស់សិង្ហបុរី ដោយលទ្ធផលប្រផិតប្រផើយ ៤-៣ ក្នុងជំនួបបើកពូល G ពានរង្វាន់ AFC Cup 2022 នៅទឹកដីកណ្ដាលប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការប្រកួតភ្នំពេញក្រោនធ្វើបានល្អមែនទែន ដោយបានបើកការនាំមុខមុនដល់ទៅ ២ គ្រាប់នៅ ២០ នាទីដំបូង។គ្រាប់ទី១ នៅនាទី១៥ ដោយកីឡាករ ជួន ចាន់ចាវ បន្ទាប់មកនៅនាទី១៩ កីឡាករ ប្រាក់ ធីវ៉ា បានបន្ថែមគ្រាប់បាល់​ទី២ ឱ្យភ្នំពេញក្រោន។ ប៉ុន្តែក្រោយមកមកនៅនាទី២១ Hougang United បានតាមពីក្រោយបាន ១ គ្រាប់មកវិញដោយកីឡាករ Gomes Bortoluzo និរក​បាន​គ្រាប់​តាមស្មើនៅនាទី២៨ ដោយកីឡាករ Samion។ មិនទាន់អស់ចិត្តនៅនាទី ៣៧ Hougang United រកគ្រាប់នាំមុខវិញម្ដង ដោយកីឡាករ ឈុំ ភីសា បានធ្វើឱ្យចូលទីខ្លួន​ឯង ធ្វើឱ្យចប់វគ្គទី១ Hougang United នាំមុខ ភ្នំពេញក្រោន ៣-២។

ចូលដល់វគ្គទី២ ភ្នំពេញក្រោន ព្យាយាមដើម្បីរកគ្រាប់បាល់ ជាមួយឱកាសមួយចំនួនតែធ្វើមិនបាន​សម្រេចហើយ Hougang United បានឆក់យកឱកាសស៊ុតគ្រាប់ទី៤ បានសម្រេចនៅនាទី៦០ ដោយកីឡាករ Andre Mortz។ ភ្នំពេញក្រោន ដែលកាន់តែមានសម្ពាធបានព្យាយាមរកគ្រាប់បាល់តាមពីក្រោយ តែនៅតែមិនបានសម្រេច និងអូសបន្លាយដល់នាទី៩០+៣ ទើបអាចរកគ្រាប់បាល់បានដោយកីឡាករ ឆុំ ភីសា និងបានរក្សាលទ្ធផល ៤-៣ ដល់ចប់ការប្រកួត។

ដ្បិតរងបរាជ័យ ប៉ុន្តែភ្នំពេញក្រោន បានមានឱកាសគ្រប់គ្រងបាល់បានយ៉ាងច្រើន ពោលគឺរហូតដល់ទៅ ៦៨.៥% ខណៈមានឱកាសទាត់ដល់ទៅ ១៣ដង និងចំគោលដៅ ៥ដង ខណៈ Hougang United មានឱកាសទាត់ ៥ ជើងនិងចំគោលដៅ ៤ដង ដែលជាគ្រាប់បាល់ទាំង ៤គ្រាប់នេះផ្ទាល់តែម្ដង។

បច្ចុប្បន្ន ភ្នំពេញក្រោន កំពុងឈរនៅលេខ ៣ នៃតារាងចំណាត់ថ្នាក់ពូល G និងប្រកួតបន្ទាប់ត្រូវជួប Viettel FC របស់វៀតណាម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២៕


អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម