Connect with us

សុខភាព

ទាំងនេះជាមូលហេតុ បង្ហាញថាការម៉ាស្សា ជួយសុខភាពច្រើនយ៉ាង

បានផុស

នៅ

ការបង្កើតទម្លាប់ចូលម៉ាស្សាយ៉ាងហោចបាន ១ទៅ ២ដងក្នុងមួយសប្ដាហ៍ សម្រាប់សុខភាពគឺជារឿងល្អ។ បុរសៗដែលនិយមចូលកន្លែង ម៉ាស្សា ត្រាំទឹកក្ដៅ បានទៀងទាត់បង្ហាញ​ពីការយកចិត្ដទុកនឹងសុខភាពទៅ​តាម​លទ្ធភាព​ដែលល​ខ្លួន​មាន​។ ជាក់ស្ដែងណាស់ ការម៉ាស្សា គឺជាវិធីនៃការសម្រួលសុខភាពទាំងផ្នែករាងកាយ និង ផ្លូវចិត្ដ ក្រោយ​ពី​ហត់​នឿយ។ បុរសៗមួយចំនួននិយមចូលកន្លែងម៉ាស្សា ព្រោះកត្ដាមួយចំនួនដូចជា ហត់នឿយពីការងារ ស្ដ្រេសច្រើន និងចង់សម្រាកខួរក្បាល សម្រួលអារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការម៉ាស្សាមានច្រើនរបៀប ច្រើនវិធី អាស្រ័យលើចំណូលចិត្ដ ដោយសកម្មភាពថ្នមៗ ដូចជា ការចុច ការច្របាច់ ការឈ្លី ការតប់ និងការសម្រួល និងសង្កត់លើស្បែក ដោយប្រើប្រេងជំនួយជាដើម។ យោងតាមការបង្ហាញ ពីមន្ទីពេទ្យ mayo របស់អាមរិកបានបញ្ជាក់ថា ការម៉ាស្សាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនមានដូចជា៖

  • កាត់បន្ថយភាពតានតឹង និងសម្រួលអារម្មណ៍
  • កាត់បន្ថយការឈឺចាប់នៅសាច់ដុំ
  • សម្រួលចរន្តឈាម បង្កើនថាមពល
  • បន្ថយអត្រាង្វាក់បេះដូង និង សម្ពាធឈាម
  • ការកែលម្អមុខងារប្រព័ន្ធភាពស៊ាំ
  • កាត់បន្ថយបញ្ហាគេងមិនលក់ទាក់ទងនឹងភាពតានតឹង
  • សម្រួលសុខភាពប្រព័ន្ធរំលាយអាហារ
  • សម្រួលការឈឺសរសៃក្រោយពេលហាត់ប្រាណ ឬលេងកីឡា
  • កាត់បន្ថយការឈឺខ្នងផ្នែកខាងលើ និង ក

ការសិក្សាសាកលវិទ្យាល័យ McMaster ប្រទេសកាណាដា បានបង្ហាញលទ្ធផលស្រាវជ្រាវកាលពីចុងឆ្នាំ​២០១៩ ដោយបញ្ជាក់ថា ការម៉ាស្សា គឺជាសកម្មភាពដែលអាចផ្ដល់លក្ខណៈសុខស្រួល មិនត្រឹមតែរាងកាយ នោះទេ ទាំងអារម្មណ៍ និង ប្រព័ន្ធផ្លូវដង្ហើមទៀតផង។ ក្រៅ​ពី​នេះ​ក៏​ផ្ដល់អត្ថប្រយោជន៏យ៉ាងច្រើន រាប់ទាំង​ ផ្នែកសុខភាពផ្លូវ​ភេទ​ផងដែរ។ វាអាចផ្តល់អត្ថប្រយោជន៍ដល់ជីវិតផ្លូវភេទតាមរយៈការបង្កើនចរន្ដឈាមរត់ស្រួល សម្រួលចង្វាក់​បេះដូង កាត់បន្ថយភាពតានតឹង បង្កើនភាពបត់បែន និងបំបាត់ការឈឺចាប់។ ម៉ាស្សាជួយឲ្យរាង​កាយ​មនុស្ស​យើង​អាច​ផលិត​សារធាតុ Serotonin ​ដែលកម្រិត​សារធាតុ​នេះ​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​តានតឹង​ក្នុង​ចិត្ត​។

ថ្វីដ្បិតការម៉ាស្សាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ប៉ុន្ដែមានចំណុចខ្លះដែល ការម៉ាស្សាត្រូវស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ តម្រូវឲ្យអ្នកម៉ាស្សាត្រូវមានភាពស្ទាត់ជំនាញ ច្បាស់លាស់ ដឹងពីស្ថានភាព និងយល់ច្បាស់ពីអាការៈអ្នកទទួលការម៉ាស្សា។ តួយ៉ាង មានករណីខ្លះដែល អ្នកទទួលការម៉ាស្សាត្រូវប្រឈមការលំបាក សម្រាប់​អ្នកមានជំងឺប្រចាំកាយ ដូចជា បញ្ហាសរសៃឈាម បញ្ហារលាក កត្ដាស្បែក និង សន្លាក់ស្ថិតក្នុងការព្យាបាល និង អ្នកដែលមានបញ្ហាសុខភាពឆ្អឹង។

តើម៉ាស្សាអាចធ្វើបាននៅកន្លែងណា ពេលណា ខ្លះ?

ការម៉ាស្សាក៏អាចធ្វើបាននៅគ្រប់ទីកន្លែងអាចមានលក្ខណៈសមរម្យ មិនចាំបាច់ទាល់តែកន្លែងផ្ដល់សេវាកម្មនោះទេ យើងអាចធ្វើបាននៅ​ពេល​ដើរកម្សាន្ដ នៅផ្ទះ ជាមួយដៃគូ។ ម្យ៉ាងវិញទៀត ប្រសិនដៃគូមានជំនាញ​បន្ដិចបន្តួច ក៏គួរតែសាកល្បង អនុវត្ដ បន្ទាប់ពីសម្រាកការងារ៕

អត្ថបទផ្ហដល់ដោយ៖ Hello Krupet

ចុចអាន៖ម៉ាស្សា​មិនមែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់ បើ​មិន​ត្រឹមត្រូវតាម​ក្បួនខ្នាត​ ប្រយ័ត្ន​មាន​បញ្ហា​ដល់​រាងកាយ

ចុចអាន៖វិធីម៉ាស្សា ២យ៉ាងនេះ អាចជួយសម្រួលអាការឈឺក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម