Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-​ឡាវ នឹងធ្វើជាសហប្រធាន​ដឹកនាំកិច្ចប្រជុំ​គណៈកម្មការចម្រុះ​ JCBC​

បានផុស

នៅ

​លោក​​ឧប​នាយក​រដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay KOMMASITH) ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរ​ទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹក​នាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ​ខាងមុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការឱ្យដឹងពីក្រសួងការបរទេស នារសៀលថ្ងៃទី០៤ ខែកក្កដា នេះ ហើយនៅមុនកិច្ចប្រជុំ​កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ លោក សាលើមសៃ គុំម៉ាស៊ីត នឹង​អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

បើតាមក្រសួងការបរទេស​ កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ រវាងកម្ពុជា និងឡាវ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផល​ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។​​

នៅចុងបញ្ចប់​ នៃកិច្ចប្រជុំ​គណៈកម្មការចម្រុះលើកទី១៤ សហប្រធានទាំងពីរ នឹងចុះ​ហត្ថលេ​ខា​លើកំណត់ហេតុ នៃកិច្ចប្រជុំ​នេះ៕

អត្ថបទ៖ ​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម