Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ះទង្គិចកាំភ្លើងយ៉ាងសាហាវ នៅជាយក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល

បានផុស

នៅ

កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីន ២នាក់ កាលពីថ្ងៃសៅរ៍ នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ West Bank ខណៈខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនបានបាញ់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់ នៅជាយទីក្រុងយេរូសាឡឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បូលិសអ៊ីស្រាអែល បានរាយកាណ៍ថា ខ្មាន់កាំភ្លើងប៉ាឡេស្ទីនបានបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅច្រកចូលជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Shuafat ក្បែរជាយក្រុងយេរូសាឡឹម ជិតតំបន់ West Bank  ដែលបណ្ដាលឱ្យទាហាន​ស្រី​ម្នាក់​ត្រូវស្លាប់ ហើយ​សន្តិសុខ​ម្នាក់​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ខណៈកង​កម្លាំង​កំពុង​តាម​ប្រមាញ់​អ្នក​វាយប្រហារ។

ការប៉ះទង្គិចគ្នាយ៉ាងសាហាវនេះ យោធាអ៊ីស្រាអែល និយាយថា វាផ្ដើមចេញពីកងកម្លាំងសន្តិសុខរបស់ខ្លួន បើកប្រតិបត្តិការតាមចាប់ខ្លួនខ្មាន់កាំភ្លើងពីក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម នៅទីក្រុង Jenin នៃតំបន់ West Bank ដើម្បីសងសឹកទៅលើជនជាតិប៉ាឡេស្ទីន ដែលបានបាញ់ និងគប់គ្រាប់បែកមកលើពួកគេ។

ជាមួយគ្នា ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​ បាន​ឱ្យដឹង​ថា ជនជាតិ​ប៉ាឡេស្ទីន​ ២​នាក់​ អាយុ ១៦ឆ្នាំ និង ១៨ឆ្នាំ​បាន​ស្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀត​បាន​រង​របួស ហើយហេតុការណ៍នេះបានធ្វើឱ្យប្រធានាធិបតីប៉ាឡេស្ទីន លោក Mhamoud Abbas បានថ្កោលទោសទៅលើអ៊ីស្រាអែល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Rueters

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល ៨គ្រាប់ ចំពេលអាមេរិកធ្វើសមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម