Connect with us

សេដ្ឋកិច្ច

៤ចំណុច បង្ហាញថា ប្រទេសមួយកំពុងធ្លាក់ក្នុង​វិបត្តិសេដ្ឋកិច្ច

បានផុស

នៅ

វិបត្តិសេដ្ឋកិច្ច គឺសំដៅដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមួយមានការធ្លាក់ចុះ ក្នុងរយៈពេលយ៉ាង​ហោចណាស់ក៏២ឬ៣ត្រីមាសជាប់គ្នា។ លក្ខណៈសម្គាល់នៃវិបត្តិសេដ្ឋកិច្ច នឹងចាប់ផ្តើមមានដំណើរយឺតទៅៗ រហូតដល់វាមានសញ្ញាអវិជ្ជមាននៃកំណើន។ គេអាចសម្គាល់បានទៀត ដោយមើលទៅលើសូចនាករសេដ្ឋកិច្ចចំនួន៤ គឺ ទី១ ចំណូលមានការធ្លាក់ចុះបណ្តើរៗ ឬចំណូលពន្ធមានការធ្លាក់ចុះ។ ទី២ ចំនួនអ្នកអត់ការងារធ្វើកើនឡើង គួរឱ្យកត់​សម្គាល់។ ទី៣ ចង្វាក់ផលិតកម្មត្រូវបានកាត់ផ្តាច់ ឬផ្អាក និងទី៤ ការលក់រាយមានការធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់សេដ្ឋកិច្ចវិទូខ្លះទៀត គេសម្គាល់វិបត្តិប្រភេទនេះ ដោយពិនិត្យមើលនៅពេលដែល GDP របស់ប្រទេសនោះ មានការធ្លាក់ចុះ ២ត្រីមាសជាចាំបាច់ ឬអត្រានិកម្មភាព (សំដៅដល់ភាគរយនៃអ្នកដែលអត់ការងារធ្វើ និងកំពុងស្វែង​រកការងារ បើធៀបនឹងចំនួនកម្លាំងពលកម្មសរុបដែលមាននៅក្នុងប្រទេស) កើនឡើង ១.៥ភាគរយ នៅក្នុងប្រទេស​រយៈពេលតិចជាង ១២ខែ។

ក្រៅពីនិយមន័យបែបបច្ចេកទេសនេះ ក៏មានការឱ្យនិយមន័យផ្សេងទៀត ដូចជា អតីតប្រធានាធិបតីអាមេរិក លោក ហារី ទ្រូម៉ាន់ ឱ្យអត្ថន័យយ៉ាងសាមញ្ញថា «ប្រសិនបើអ្នកជិតខាងរបស់អ្នកបានបាត់បង់ការងាររបស់ពួកគេ នោះមានន័យថា វាជាប្រភេទ Recession ប៉ុន្តែវាជាប្រភេទ Depression បើសិនជាអ្នកដែលបាត់បង់ការងារនោះ គឺជាអ្នក។

ដើម្បីអាចដោះស្រាយបញ្ហានេះបាន ជាទូទៅ រដ្ឋនឹងប្រើការទម្លាក់អត្រាការប្រាក់ ដើម្បីជំរុញសកម្មភាព​សេដ្ឋកិច្ចឱ្យកើន​ឡើងវិញ។ វិបត្តិសេដ្ឋកិច្ចនេះ គឺពិបាកនឹងព្យាករថា វាកើតឡើងនៅពេលណាណាស់។ ពេលខ្លះអ្វីៗគ្រប់យ៉ាងកំពុង​តែដំណើរការល្អប្រសើរសោះ ស្រាប់តែមានបញ្ហាវិបត្តិកើតមានភ្លាមៗ ក៏មាន។ ជាក់ស្តែងដូចជា ក្នុងអំឡុងវិបត្តិឆ្នាំ ២០០៨ និង ២០០៩ ដែលគ្រប់យ៉ាងកំពុងរីកចម្រើន ស្រាប់តែមានវិបត្តិហិរញ្ញវត្ថុកើតឡើងយ៉ាងទាន់ហន់។​ វិបត្តិនេះ ត្រូវបានគេមើលឃើញថា កើតឡើងដោយសារតែអ្នកប្រើប្រាស់ និងអ្នកមានប្រាក់ មានគំនិតសុទិដ្ឋិនិយមច្រើនជ្រុល លើកំណើនសេដ្ឋកិច្ចអាមេរិក ដែលកំពុងតែបោះពួយយ៉ាងលឿន ហើយធនាគារក៏ចាប់ផ្តើមបង្ហូរឥណទានច្រើនជ្រុល ដែលវាជ្រុលរហូតដល់ធនាគារខ្លួនឯង ត្រូវក្ស័យធនបិទទ្វារជាបន្តបន្ទាប់។

មួយវិញទៀត យើងក៏អាចកត់សម្គាល់​ស្ថានភាពនាពេលបច្ចុប្បន្ននេះ ពោលគឺមុនឆ្នាំ ២០២០ សេដ្ឋកិច្ចនៅលើ​ពិភពលោក មានកំណើនខ្ពស់ ដូចជា កម្ពុជា ជាដើម កំណើនសេដ្ឋកិច្ចរហូតដល់ជាង ៧ភាគរយ។ ប៉ុន្តែចាប់ពីឆ្នាំ ២០២០មក ក្រោយកើតមានវិបត្តិជំងឺកូវីដ-១៩ ឆ្លងរាលដាលទូទាំងពិភពលោក ប្រទេសជាច្រើនបានបិទច្រកចេញ ដើម្បីទប់ស្កាត់ នាំឱ្យសេដ្ឋកិច្ចនៅលើពិភព​លោកធ្លាក់ចុះយ៉ាងខ្លាំង។ ស្របពេលជាមួយវិបត្តិកូវីដមិនទាន់បញ្ចប់ផងនោះ ក៏កើតមានវិបត្តិសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី មកមួយជាន់ទៀត ដែលបង្កឱ្យកើតមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។

ទោះយ៉ាងណា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រួលទៅលើកិច្ចការងារជាច្រើន ដោយបានពន្លឿនការចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋលើសផែនការកំណត់ ពង្រឹងលើការប្រមូលពន្ធ និងផ្តល់ឱ្យកាស​ដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសធ្វើការវិនិយោគនៅកម្ពុជា ជំរុញការនាំចេញ ព្រមទាំងបង្កើនកិច្ច​សហប្រតិបត្តិការ​ជាមួយប្រទេសជាដៃគូជាច្រើនទៀត។ ទឡ្ហីករណ៍ទាំងអស់នេះ នាំឱ្យកម្ពុជា រក្សាបាន​កំណើនសេដ្ឋកិច្ចឡើងវិញជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម