ជីវិតកម្សាន្ដ
BLACKPINK និង Lisa នឹងប្រកួតគ្នាដណ្តើមពានរង្វាន់ ”Best Kpop” ពីកម្មវិធី MTV EMA
BLACKPINK និងសមាជិក Lisa នឹងត្រូវប្រកួតទល់គ្នា ដើម្បីដណ្តើមពានរង្វាន់ ”Best Kpop” របស់កម្មវិធី MTV EMA ដែលជាកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីធំមួយ ប្រចាំនៅទ្វីបអឺរ៉ុបនាពេលខាងមុខនេះ។
បើយោងទៅតាមការបញ្ជីឈ្មោះបេក្ខជនចូលរួមកម្មវិធីពានរង្វាន់ MTV Europe Music Awards (EMAs) ប្រកាសកាលពីថ្ងៃពុធ BLACKPINK ត្រូវបានគេឲ្យប្រកួតជាមួយសមាជិក Lisa សម្រាប់ការដណ្តើមពានរង្វាន់ ”Best Kpop” ពីកម្មវិធី MTV EMA ក្នុងនោះក៏មានបេក្ខជន ៤ ក្រុមផ្សេងទៀត ចូលរួមដណ្ដើមពានរង្វាន់នេះផងដែរ រួមមាន ក្រុម BTS និងក្រុម ITZY ក៏ដូចជាក្រុម SEVEETEEN និងចុងក្រោយក្រុម TWICE ។
ទោះយ៉ាងណា Lisa ជាសិល្បករទោលកូរ៉េតែមួយគត់ ដែលមានឈ្មោះប្រកួតប្រជែងយកពានរង្វាន់នេះ។ ទន្ទឹមនោះ BLACKPINK ក្រៅពី Best Kpop ពួកគេនៅមានឈ្មោះប្រកួតយកពានមួយចំនួនទៀត ដូចជា Best Video (សម្រាប់បទPink Venom) ជាពានរង្វាន់ធំ និង Biggest Fan ក៏ដូចជាBest Metaverse performance ។
យ៉ាងណាមិញនេះជាលើកទី២ហើយ ដែល BLACKPINK ចូលរួមដណ្តើមពានរង្វាន់អន្តរជាតិ ខណៈកាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅនេះពួកគេបានចូលរួមកម្មវិធី MTV Video Music Awards និងដណ្តើមបានពានរង្វាន់ចំនួនពីរត្រលប់មកផ្ទះវិញថែមទៀតផង៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖អតីតមិត្តប្រុស Goo Hara នឹងបង់ប្រាក់រាប់ម៉ឺនដុល្លារសងជំងឺចិត្តចំពោះការស្លាប់របស់នាង
ចុចអាន៖Jennie នឹងបង្ហាញខ្លួនជាម៉ូដែល ឲ្យម៉ាករថយន្តទំនើបមួយរបស់ អាល្លឺម៉ង់
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង