Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ មិនដែលហាមឃាត់យន្ដហោះបរទេស ដឹកអតីតមេបក្សប្រឆាំងមកកម្ពុជាទេ តែពេលមកដល់ ខ្នោះ និងគុក ស្វាគមន៍

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្ដេច មិនដែលចេញបទបញ្ជាមិនឲ្យយន្ដហោះបរទេសដឹកទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំងមកកម្ពុជានោះឡើយ គឺមានតែបញ្ជាក់ថា ពេលដល់ទណ្ឌិតរូបនេះមកដល់ស្រុកខ្មែរ គឺនឹងត្រូវស្វាគមន៍ដោយខ្នោះ និងគុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះថា សម្ដេច មិនដែលហាមឃាត់យន្ដហោះបរទេសដឹកទណ្ឌិត សម រង្ស៊ី មកកម្ពុជានោះឡើយ គ្រាន់តែពេលមកដល់នឹងត្រូវស្វាគមន៍ដោយខ្នោះ និងគុក តែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រួចហើយថា ខ្ញុំទៅហាមឃាត់ អីណា ជាមួយនឹងយន្ដហោះបរទេស មិនឲ្យដឹក ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានហាមឃាត់ទេ អ្នកណាចង់ដឹកអីដឹកទៅ ដឹកមក សូមអញ្ជើញដឹកមក បញ្ជាក់ឡើងវិញគេថា ឲ្យលោក ហ៊ុន សែន ដកបម្រាម ខ្ញុំមានដែលបញ្ជាឯណា»។

បើតាមសម្ដេចតេជោ ហ៊ុន​ សែន អ្វីដែលសម្ដេចបញ្ជាក់នោះ គឺពេលទណ្ឌិត សម រង្ស៊ី មកដល់ប្រទេសកម្ពុជា នឹងត្រូវស្វាគមន៍ដោយខ្នោះ និងគុកប៉ុណ្ណោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ​ថា «ប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់ គឺតែប៉ុណ្ណេះទេ មកដល់ស្វាគមន៍ដោយខ្នោះតែប៉ុណ្ណឹងទេ ព្រោះទោសអ្នកឯងប៉ុន្មានទៅ អត់រួចខ្លួនទេអាពៅ»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីទៀតថា សម្ដេច នឹងមិនស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំងរត់ចោលស្រុកទៀតឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម