ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ពិចារណាទិញប្រេងពី រុស្ស៊ី ទោះមានការប្រឆាំងពីលោកខាងលិច
រដ្ឋាភិបាលហ្វីលីពីនកំពុងពិចារណាទិញប្រេងពីប្រទេសរុស្ស៊ី ទោះបីជាមានការប្រឆាំងពីបណ្តាប្រទេសលោកខាងលិចក៏ដោយ ។
ប្រទេសហ្វីលីពីនពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈនាំចូល ប៉ុន្តែតម្លៃបានកើនឡើង ដោយសារតែជម្លោះនៅអ៊ុយក្រែន និងការធ្លាក់ថ្លៃប្រាក់ប៉េសូជាដើម ។
លោកប្រធានាធិបតី Ferdinand Marcos Junior បាននិយាយកាលពីថ្ងៃទី ៥ ខែតុលាថា ប្រទេសរបស់លោកបើកចំហរក្នុងការទិញប្រេងពីរុស្ស៊ី ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ច ខណៈស្ថានទូតរុស្ស៊ីនៅទីក្រុងម៉ានីលក៏បានស្វាគមន៍ចំពោះការលើកឡើងនេះផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីហ្វីលីពីនគ្រោងចរចាជាមួយរុស្ស៊ីនៅក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាខែវិច្ឆិកានៅក្នុងប្រទេសថៃ ។
ទោះយ៉ាងណា ក្រុមប្រទេស G7 ទំនងជាប្រឆាំងនឹងពាណិជ្ជកម្មណាមួយរបស់ហ្វីលីពីន ក្រោយពេលដែលក្រុមប្រទេសទាំងនេះបានយល់ព្រមកំណត់តម្លៃលើប្រេងរុស្ស៊ី ដើម្បីកាត់បន្ថយលទ្ធភាពរបស់វិមានក្រឹមឡាំងក្នុងការផ្គត់ផ្គង់ដល់សង្គ្រាមលុកលុយលើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង