Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ខណៈមេដឹកនាំនយោបាយភូមាមិនអនុញ្ញាតឲ្យចូលរួម

បានផុស

នៅ

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមិនមានវត្តមានចូលរួមរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឡើយ ដោយចាត់តំណាងមកជំនួស ខណៈមេដឹកនាំនយោបាយមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ ដោយសារតែការអនុវត្តមិនបានពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ាន ពាក់ព័ន្ធនឹង វិបត្តិនៅមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ានបានបញ្ជាក់ថា បើទោះបីជាអាស៊ានមិនបានអញ្ជើញមេដឹកនាំនយោបាយនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំអាស៊ាន បានអនុញ្ញាតឲ្យមានតំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ ប៉ុន្តែ ជាការឆ្លើយតបរបស់ភាគីមីយ៉ាន់ម៉ា បានសម្រេចមិនបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមនោះទេ។

លោក គង់ ភោគ បានអះអាងថា ការអវត្តមានរបស់មីយ៉ាន់ម៉ា ដែលជាសមាជិកមួយរបស់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ គឺមិនបានធ្វើឲ្យប៉ះពាល់ជាដំណើរការរបស់អាស៊ាន ជាពិសេសគោលការណ៍កុងសង់ស៊ីសឡើយ។

ក្រៅពីអវត្តមានមេដឹកនាំមីយ៉ាន់ម៉ា ក៏មានមេដឹកនាំរបស់អាស៊ានមួយរូបទៀត មិនបានមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះដែរផង នោះគឺលោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមូលហេតុថា លោកកំពុងជាប់ភារកិច្ចនៅក្នុងការបោះឆ្នោតនៅក្នុងប្រទេសម៉ាឡេស៊ី។ តែយ៉ាងណា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជូនឥស្សរជនជាន់ខ្ពស់មួយរូបមកប្រជុំនៅកម្ពុជា គឺលោក តាន់ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន បេសកជនពិសេសម៉ាឡេស៊ី។

គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ និងលើកទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមពីថ្ងៃទី១០ ដល់ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖ «អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ ជាមួយគ្នានេះ បណ្ដាមេដឹកនាំអាស៊ាន ដែលបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមមាន៖ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេ , លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី , លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន , លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសឹង្ហបុរី , លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ , លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម , លោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ , លោក តាន់ ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម