ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ចូល​ជួប​សំដែង​ការគួរសម

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ចំនួន ២៩ រូបចូលជួប សំដែងការគួរសម និងទទួលអនុសាសន៍នាវិមានសន្តិភាពមុននឹងប្រតិភូចាកចេញទៅបំពេញ បេសកកម្មនៅបរទេសរយៈពេល ៥២ថ្ងៃ។

t-10-18-16-rr-full

នៅក្នុងជំនួបនោះ លោក ស៊ាន សុលក្ខណ៍ ប្រធានក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថាប្រតិភូនាកម្ពុជាដែលនឹងត្រូវចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៣ មានយុវជនចំនួន ២៩ នាក់ ។ ប្រតិភូយុវជនកម្ពុជានឹងធ្វើដំណើរ រយៈពេល៥២ថ្ងៃ ចាប់តាំងពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៦។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងការបង្កើតមិត្តភាព សាមគ្គីភាព និង ការយោគយល់គ្នារវាងយុវជនអាស៊ាន និង យុវជនជប៉ុន, លើកកម្ពស់ស្មារតី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ, ពង្រីកទស្សនទាននានារបស់យុវជនលើកិច្ចតំបន់និងពិភពលោក។ តាមរយៈកម្មវិធីនេះយុវជននឹងអាចអភិវឌ្ឍន៍ខ្លួនឯង, បង្កើតបណ្តាញទំនាក់ទំនង‌ និងពង្រឹងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកដល់ការកសាង‌ និងអភិវឌ្ឍន៍សង្គម។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣នេះ ប្រតិភូយុវជនទាំង១១ប្រទេសនឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុន‌‌បន្ទាប់មកធ្វើដំណើរតាមនាវាដោយមានកម្មវិធីជាច្រើនឆ្លងកាត់ ប្រទេសអាស៊ានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី នឹង ចុងក្រោយត្រលប់ទៅបញ្ចប់កម្មវិធីវិញនៅប្រទេសជប៉ុនវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងការអបអរសារទរ និងមោទនភាពចំពោះយុវជនកម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍-ជប៉ុន។ សម្តេចតេជោបានជម្រាបជូនប្រតិភូយុវជនកម្ពុជា អំពីមូលហេតុដែលកម្ពុជាចូលជាសមាជិកអាស៊ានរួមមានទី១. ដោយសារគោលការណ៍មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង,ទី២.ស្មារតីសហគមន៍មានន័យថាសមាជិកអាស៊ានទាំងអស់មានភាពស្នើភាព និងស្មើសិទ្ធិ ,ទី៣.ការជំរុញកំណើនសេដ្ឋកិច្ច និងការកសាងសង្គមដែលយើងអាចទាញបានអំពីសហគមន៍អាស៊ាននេះ និង ចំណុចទី៤.ដែលជាកត្តាសំខាន់គឺច្រកការទូតរបស់កម្ពុជាទៅកាន់បរទេស។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជ‌ាត្រូវកសាងស្នាដៃជាយុវជនគំរូដើម្បីកិត្តិយស និង កេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិរបស់ជាពិសេស ត្រូវពង្រឹង ការកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និង ជប៉ុន ផងដែរ៕

m18-10-16-62

m18-10-16-63

m18-10-16-64

t-10-18-16-r-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684