Connect with us

ព័ត៌មានជាតិ

ព្រះបរមរាជវាំង នឹងបើកទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ឡើងវិញនៅដើមខែក្រោយនេះ

បានផុស

នៅ

ព្រះបរមរាជវាំង នឹងបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមលិខិត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជម្រាបជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព្រះបរមរាជវាំង នឹងបើកឱ្យដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលទស្សនា ព្រះបរមរាជវាំង នៅដើមខែក្រោយនេះ បន្ទាប់ពីផ្អាក​ការចូលទស្សនាជាង ១ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ពោល​គឺចាប់តាំង​ពីពាក់កណ្តាល ខែមីនា ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា​ សេចក្តីសម្រេចឱ្យបើកដំណើរការឡើងវិញនេះ ដោយយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះកុរណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីយានី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងតាមលិខិតលេខ ១០៥ លស.អអទ ចុះថ្ងៃទី០២ ខែវិច្ឋិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម