Connect with us

KPT+

ព្រះអនុជស្ដេចស៊ុលតង់ ព្រះអង្គម្ចាស់ Jefri Bolkiah ក្សត្រហ៊ានចំណាយលើវត្ថុថ្លៃៗលើសគេ

បានផុស

នៅ

ព្រះអង្គម្ចាស់ Jefri Bolkiah គឺជាព្រះអនុជ (ប្អូនប្រុស) ស្ដេចស៊ុលតង់ Hassan Bolkiah ​ខណៈទ្រង់មានទ្រព្យសម្បត្តិសុទ្ធប្រមាណជា ១.៥ពាន់លានដុល្លារ។ ព្រះរាជាអង្គនេះ ត្រូវបានគេដឹងថា មានរបៀបរស់នៅដោយការចាយវាយលើសគេ និងនិយមកាន់កាប់វត្ថុជារបស់ផ្ទាល់ខ្លួន រួមមានការប្រមូលសិល្បៈដ៏ធំ គ្រឿងអលង្ការអង់គ្លេស Asprey សណ្ឋាគារធំៗក្នុងទីក្រុង Los Angeles និង Plaza Athénée ក្នុងទីក្រុងប៉ារីស។

ដូច្នេះ​មិនចម្លែកនោះទេ​ ដែលទ្រង់មាន​របៀប​រស់នៅ​ដ៏​ប្រណិត ​និង​ត្រូវ​បាន​គេ​ដឹង​ថា ​ទ្រង់​តែង​សម្ងែងដោយការទិញអ្វី​គ្រប់យ៉ាង​ពី​សណ្ឋាគារ​លំដាប់​ផ្កាយប្រាំ និ​ង​កប៉ាល់​ដ៏​ថ្លៃ​រហូត​ដល់​រាប់​លាន ​កម្រាល​ព្រំ​ប្រាក់​ដុល្លារត្បាញដោយមាសពិត និង​គ្រឿងអលង្ការ​ថ្លៃៗថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ប្អូនប្រុសរបស់​ស្ដេច​ស៊ុលតង់អង្គនេះ​ក៏ត្រូវ​បាន​សារព័ត៌មាន​ជាច្រើន​ដឹង​ថា ​ទ្រព្យសម្បត្តិ​របស់ទ្រង់​រួមមាន សណ្ឋាគារ New York Palace, Plaza Athénée ក្នុងទីក្រុងប៉ារីស ក៏ដូចជា​លំនៅដ្ឋាន​ថ្លៃ​បំផុតមួយរបស់ចក្រភពអង់គ្លេស ពោលគឺ St. John’s Lodge នៅ​ទីក្រុង​ឡុងដ៍ និ​ងកន្លែង​ជប់លៀង​នៅ Las Vegas ដែលមានបន្ទប់គេង ១៨ ។ ប៉ុន្តែអ្វីដែលគួរឲ្យ​ចាប់អារម្មណ៍​ជាងនេះ​ទៅ​ទៀត​នោះ​គឺ ​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ការ​ទិញ​យក​ដ៏​ច្រើន​របស់​ទ្រង់ ​ពី ៥០០ អចលនទ្រព្យ និង២៥០អាជីវកម្ម ថែម​ទាំង​​រថយន្ត​ជាង ២,៣០០គ្រឿង។

ដោយឡែក ក្នុងឆ្នាំ ១៩៩៧ ទ្រង់ត្រូវបានព្រះរៀម (បងប្រុស) របស់ទ្រង់គឺស្ដេចស៊ុលតង់ ផ្តល់ឲ្យវិមានដ៏ធំមួយនៅ Vegas ខណៈវាមានតម្លៃ ៤៥ លានផោន និងសាងសង់នៅក្នុងទីតាំងសំខាន់ Sin City បរិវេណនេះមានបន្ទប់ចំនួន ៩២ បន្ទប់គេង២៩បន្ទប់ទឹក ៤២ទីលានវាយកូនបាល់ និងអាងហែលទឹកចំនួន ៣។ វិមាននោះ ក៏មានយានដ្ឋានមួយសម្រាប់រថយន្តចំនួន ១១ ។

ការប្រមូលរបស់ទ្រព្យរបស់ទ្រង់​ គឺត្រូវបានបង្កើតឡើងដោយរថយន្តដ៏​កម្រ​មានលើពិភពលោក ដែលរួមមាន Jet Black McLaren F1s ចំនួន២ និងរថយន្ត Porsche 550 Spyder មួយ​គ្រឿង។ ទ្រង់​ក៏​មានយន្តហោះផ្ទាល់ខ្លួនចំនួន៩ រួមទាំងយន្តហោះ Boeing 747 និង​ឧទ្ធម្ភាគចក្រ Sikorsky រួមទាំងកងនាវាចំនួន៥គ្រឿង។

ទន្ទឹម​នឹង​នោះ ទ្រង់​ថែម​ទាំង​បាន​ចំណាយ​ប្រាក់​រាប់​លាន ​ឲ្យ​ទៅតារាចម្រៀង Michael Jackson ដើម្បីសម្ដែង​នៅ​ឯ​ពិធី​ខួប​កំណើត​គម្រប់ ៥០ ឆ្នាំ​របស់​ស្តេច​ស៊ុលតង់ ដែល​កីឡដ្ឋាន​មួយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​តែ​ព្រឹត្តិការណ៍​និងគ្រួសាររាជវង្សប៉ុណ្ណោះ។ បន្ថែមពីការចំណាយលើរថយន្ត យន្តហោះ ទូកកម្សាន្ត និងទ្រព្យសម្បត្តិនានា ព្រះអង្គម្ចាស់ Jefri ក៏បានចំណាយអស់រាប់លានដុល្លារ នៅលើ​កម្មវិធីជប់លៀងខារ៉ាអូខេ ហើយមានម្តងនោះទ្រង់បានចំណាយប្រហែល ៥ លានផោន លើកម្រាលព្រំ​ដែលត្បាញដោយមាស និងបណ្ដុំគ្រឿងអលង្ការថ្លៃៗ។ រាជាអង្គនេះ ក៏​ត្រូវ​បាន​គេ​និយាយ​ថា ​ជា​ម្ចាស់​អាង​ទឹក​ធ្វើ​ពី​មាស និងក្រដាសអនាម័យក្នុងបន្ទប់ទឹក​ធ្វើ​ពី​មាសសុទ្ធដូចគ្នា។

ទោះយ៉ាងណា ព្រះអង្គម្ចាស់ Jefri ក៏ធ្លាប់មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ច្រើន​ណាស់នៅឯប្រទេសព្រុយណេ ​ក្នុងអំឡុងពេល​​ដែល​ទ្រង់​កាន់តំណែងជា​រដ្ឋមន្ត្រីហិរញ្ញវត្ថុ រវាងឆ្នាំ ១៩៨៦ និង១៩៩៨ ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​រដ្ឋ តែកាលណោះ ព្រះអង្គបានប្រកែក និងបានឈ្នះក្ដីផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត

ចុចអាន៖ក្សត្រ ៦ អង្គ គង់ប្រថាប់ក្នុងប្រទេសព្រុយណេ នៅពេលស្ដេចស៊ុលតង់ ទ្រង់មានព្រះរាជកិច្ចយាងចេញក្រៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម