Connect with us

ជីវិតកម្សាន្ដ

តារាថៃ ៦ រូប សង់ផ្ទះតម្លៃរាប់លានជូនឪពុកម្ដាយ បង្ហាញភាពកតញ្ញូ

បានផុស

នៅ

កាលពីថ្មីៗ​នេះ​ មហាជនជាច្រើនសង្គេតឃើញថា មាន​តារា​ល្បីៗ​ជា​ច្រើន​កំពុង​សាងសង់​ផ្ទះ ខណៈអ្នកខ្លះ​ទិញ​ផ្ទះ​ឲ្យ​ឪពុក​ម្ដាយ ដោយមិនខ្វល់ថា ពួកគេចំណាយ​ប្រាក់​ច្រើន​សន្ធឹក​ឡើយ។

ទន្ទឹម​នោះ​ផ្ទះនីមួយៗពិតជា​ស្រស់ស្អាត និង​ទាក់ទាញជាខ្លាំង ដែលនេះបង្ហាញពីភាពកតញ្ញូរបស់កូនៗចំពោះឪពុកម្ដាយពួកគេ។

១ Yaya Urassaya

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yaya Urassaya បាន​ចំណាយ​លុយ​ក្នុង​ហោប៉ៅ​ទិញ​ផ្ទះ​ដ៏​ស្រស់​ស្អាត​ឲ្យ​ឪពុក​នៅខេត្ត Pattaya ខណៈផ្ទះនេះមានតម្លែថ្លៃ និងនៅ​ជាប់​សមុទ្រ​ថែមទៀតផង។ ដូចគ្នានេះដែរ តារា​សម្ដែង​​​រូប​នេះទើប​តែ​ទិញ​ផ្ទះ​ដែលមាន​ទេសភាព​ជាប់​សមុទ្រ​នៅ​ប្រទេស​ន័រវែស ​ទុក​ជា​កាដូ​ជូន​ម្ដាយថែមទៀតផង។

២ DJ Push Puttichai

ធ្វើឲ្យមនុស្សជាច្រើនរំភើបខ្លាំង ពេលឃើញផ្ទះដ៏ស្រស់ស្អាតដែល DJ Push Puttichai សាងសង់​នៅ Rai Ma Moen ក្រុង Suan Phueng ខេត្ត Ratchaburi ព្រោះផ្ទះនេះ លោក​មាន​បំណង​សង់​ឲ្យ​ឪពុកម្ដាយ​រស់នៅ​ជាមួយគ្នាយ៉ាងសុខស្រួល។ លើសពីនេះ វាស្ថិតនៅកណ្តាលធម្មជាតិ ហ៊ុំព័ទ្ធដោយសួនច្បារ​ដែលបង្កើតឡើងដោយឪពុកម្តាយ។ អ្វី​ដែល​សំខាន់​ គឺ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​ប្រុស ​ដែល​ឧស្សាហ៍​សន្សំ​សំចៃ​រហូត​អាច​សង់​ផ្ទះ​នេះ​បាន។

៣ Baifern Pimchanok

តារាស្រីជួរមុខ​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ Baifern Pimchanok កំពុង​តែ​សង់ផ្ទះ​យ៉ាង​ស្អាត​សម្រាប់​គ្រួសារ។ ថ្មីៗ​នេះ Baifern បាន​បង្ហោះ​រូបភាព​នៃជ្រុងក្នុងផ្ទះកំពុងដំណើរការសាងសង់ រួមជាមួយ​ថា «ពិនិត្យ​មើល​ផ្ទះសិន» នេះបើទោះជាផ្ទះមិនទាន់បញ្ចប់ក៏ដោយ ប៉ុន្តែ​ផ្ទះ​ប្រណិត​នេះ ​ពិតជា​មាន​ទីធ្លា​ធំ​ហើយ​​ស្អាតខ្លាំងបំផុត

៥ Nalin Hohler

សម្រាប់ស្រីស្អាត Nalin Hohler មហាជន​ដឹង​ថា នាងជាកូនស្រី​ដឹង​គុណ​លើ​ឪពុកម្ដាយជាខ្លាំង ខណៈនាងបានខិតខំប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលយូរ ទាំងក្នុងនិងក្រៅ​ប្រទេស។ Nalin បានសង់ផ្ទះថ្មីឲ្យម្ដាយនៅឈៀងម៉ៃ ហើយការអាប់ដេតចុងក្រោយនេះ ត្រូវបាន​បញ្ចប់ បើទោះបីជា Nalin បង្ហោះរូបភាពតែមួយសន្លឹកក៏ដោយ។ ប៉ុន្តែ​អ្នក​អាច​ឃើញ​ថា ​ផ្ទះ​នេះ​មាន​ភាព​ស្រស់​ស្អាត ​និង​គួរឲ្យទាក់​ទាញ ខណៈវា​ពណ៌​សនិងវាលស្មៅ​ពណ៌​បៃតង ដែល​មាន​ផាសុកភាព​សម្រាប់​ភ្នែក​សមាជិក​គ្រួសារ​ដែល​រស់នៅ។

៦ Nine Naphat

Nine Naphat គឺជា​កូន​ប្រុស​ជាទី​ស្រឡាញ់​របស់តារាជើងចាស់ Pimpaka ខណៈតារារូបនេះ​តែងតែ​​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ម្ដាយរបស់លោកជានិច្ច។ Nine Naphat បានសាងសង់​ផ្ទះដ៏ស្រស់ស្អាតនៅលើដីដែលបានទិញដោយម្ដាយ​ក្នុង​ការងារ​នេះ ​លោកបាន​ចំណាយ​ប្រាក់​រាប់​លាន ​ដើម្បី​សង់​ផ្ទះ​ឲ្យ​ម្ដាយ ដែលឥឡូវនេះកាន់តែខិតទៅជិតការពិត ផ្ទះ​នេះ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​ប្រុស ហើយ​មាន​ឈ្មោះ​ដ៏មាន​ន័យ​ថា “ផ្ទះ​របស់​ម្តាយ​Nine”ថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Ice អាជីពសិល្បៈស្ងប់ស្ងាត់មែន តែជីវិតខាងក្រៅតែងបង្ហាញសិចស៊ី និងស្នាមសាកដងខ្លួន

ចុចអាន៖Baifern សារភាពត្រង់ៗ ក្រោយបង្ហាញភាពស្និទ្ធស្នាលជាមួយម្ដាយ Nine Naphat ម្ដងទៀត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម