Connect with us

ជីវិតកម្សាន្ដ

Jungkook ឆ្លៀតទៅសួរសុខទុក្ខក្រុមជម្រើសជាតិ កូរ៉េ មុនការប្រកួត World Cup 2022 មកដល់ (មានវីដេអូ)

បានផុស

នៅ

កំឡុងពេល Jungkook នៅកាតាដើម្បីរៀបចំពិធីបើកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ មាជិក BTS រូបនេះក៏ឆ្លៀតពេលទៅសួរសុខទុក្ខ និងលើកទឹកចិត្តក្រុមជម្រើសជាតិកូរ៉េ មុនពេលការប្រកួតប្រព្រឹត្តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា Jungkook សមាជិក BTS បានទៅលេង “ទីស្នាក់ការ” របស់ក្រុមកូរ៉េដើម្បី លើកទឹកចិត្ត តដល់ក្រុមជម្រើសជាតិកូរ៉េ។ នៅក្នុងជំនួបនោះ Jungkook បានចែករំលែកថា “ខ្ញុំសង្ឃឹម ថាអ្នកទាំងអស់គ្នានឹងមានសុខភាពល្អជានិច្ចកំឡុងពេលប្រកួត។ ខ្ញុំនិងសមាជិកក្រុម BTS រួមជា មួយនឹងប្រជាជនកូរ៉េទាំងអស់ នឹងលើកទឹកចិត្តក្រុមកូរ៉េ”។

បន្ថែមពីលើនេះ សមាជិក BTS រូបនេះក៏បានបង្ហាញថតរូបជាមួយកីឡាករ Son Heung Min និងកីឡាករកូរ៉េផ្សេងទៀត។ លើសពីនេះ Jungkook ក៏ត្រូវ​បាន​ក្រុម​កូរ៉េ​ផ្តល់​អាវជម្រើសជាតិមួយផង​ដែរ។

ទាក់​ទង​នឹង​ក្រុម​កូរ៉េ​នេះ គ្រូ​បង្វឹកលោក Paul Bento បាន​នាំ​កីឡាករ​ខ្លាំង​ៗ​មក​លេង World Cup ឆ្នាំ ២០២២ រួម​មាន កីឡាករSon Heung Min, កីឡាករ Kim Min Jae, កីឡាករ Lee Jae Sung, កីឡាករ Lee Kang In, និងកីឡាករ Jeong Woo Yeong ជាដើម។

យ៉ាងណាមិញនៅ FIFA World Cup ឆ្នាំ ២០២២ ក្រុមកូរ៉េនឹងត្រូវជួបក្រុមអ៊ុយរូហ្គាយ , ហ្គាណា និងព័រទុយហ្គាល់ក្នុងពូល H ។ ក្រុម​កូរ៉េ​តាំង​ចិត្ត​នឹងចូលទៅ​វគ្គ​បន្ត ដោយពួកគេព្យាយាមរកគ្រាប់បាល់ ដ៏លំបាកមួយនៅពេលដែលក្រុមកូរ៉េប៉ះជាមួយក្រុមខ្លាំង ប៉ុន្តែពួកគេមានទំនុកចិត្តថាពួកគេនឹងបំពេញគោលដៅដែលបានកំណត់៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖មកដឹងអត្ថន័យបទចម្រៀងរបស់ Jungkook សម្ដែងបើកការប្រកួត World Cup យប់មិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម