Connect with us

ព័ត៌មានជាតិ

ពេលប្រឡងបាក់ឌុប​ការផ្ញើកង់ ម៉ូតូ នៅខេត្តសៀមរាប​ក៏មិនយកលុយ​ដូចខេត្តជាច្រើនដែរ

បានផុស

នៅ

នាយករដ្ឋបាលខេត្តសៀមរាបលោក លី វណ្ណៈបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទដៃថា ចំពោះការស្នាក់នៅរបស់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២២ អាជ្ញាធរខេត្តមិនមានការរៀបចំកន្លែងស្នាក់នៅរបស់សិស្សនោះទេ ដោយពួកគាត់បានស្នាក់នៅតាមផ្ទះបងប្អូនរបស់គាត់ រីឯនាក់មិនមានបងប្អូនក៏មានអាណាព្យាបាលមកតាមដោះស្រាយជាមួយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋបាលខេត្តបានបន្តទៀតថា ចំណែកឯអាជ្ញាធរខេត្តមានការរៀបចំ កម្លាំងសមត្ថកិច្ច ការពារនៅសន្តិសុខ សម្រាបនៅពេលប្រឡង ព្រមទាំងរៀបចំកន្លែងផ្ញើម៉ូតូរបស់សិស្សប្រឡងដោយមិនយកថវិការនោះទេ។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបបានបញ្ជាក់ថា នៅក្នុងខេត្តសៀមរាបបានត្រៀមរៀបចំនៅមណ្ឌលប្រឡង នៅទូរទាំងខេត្តសៀមរាប មានចំនួន ១៤ មណ្ឌល ស្មើនិង ៤២១ បន្ទប់ សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម